ថ្មីៗនេះ នៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ត្រូវបានមហាជនអ្នកប្រើប្រាស់ ឃើញវីដេអូឃ្លីបមួយ ដែលមានរយៈពេលជាង២នាទី បង្ហាញពីការបញ្ចេញក្បាច់រាំ របស់កុមារប្រុសស្រីពីរនាក់ ដែលគេស្គាល់យ៉ាងច្បាស់ថា ជា Little PSY និង Little Beyonce បានចាប់ដៃគូជាមួយគ្នា រាំនៅលើឆាកតន្ត្រី ដែលមើលទៅគួរឲ្យចាប់អារម្មណ៍យ៉ាងខ្លាំង ។

នៅក្នុងវីដេអូឃ្លីបមួយនេះ ត្រូវបានមហាជនអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនង បណ្តាញសង្គមដ៏ពេញនិយមមួយនេះ មានការចាប់អារម្មណ៍ជាខ្លាំង ខណៈឃើញការបញ្ចេញក្បាច់រាំ ដ៏រស់រវើករបស់ពួកគេបែបនេះ ។ មិនតែប៉ុណ្ណោះ បើយើងសង្កេតមើល នៅក្នុងវីដេអូឃ្លីបនេះដែរ គេបានឃើញទស្សនិកជន និងតារាចម្រៀងប្រុសស្រី របស់កូរ៉េ មានការគាំទ្រហ៊ោរកញ្រ្ចៀវយ៉ាងខ្លាំង ចំពោះ Little PSY និង Little Beyonce ដែលបានបញ្ចេញក្បាច់រាំ នៅលើឆាកតន្រ្តី ។

លើសពីនេះទៅទៀត សូម្បីតែវីដេអូឃ្លីបមួយនេះ ក៏ត្រូវ បានអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ចុច Like និង Shear ជាច្រើននាក់ផងដែរ ។

ចងដឹងថា Little PSY និង Little Beyonce បញ្ចេញក្បាច់រាំកក្រើក នៅលើឆាកយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោមនេះ ទាំងអស់គ្នា៖

Looking

ដោយ៖ LookingTodayផ្តល់សិទ្ធិដោយ៖ ដើមអំពិល