កាលពីថ្ងៃទី​៣​ សីហា កន្លងទៅនេះ តារាសំដែងលោកJung Kyung Ho បានលេចមុខក្នុងកម្មវិធី ប៉ុស្តិ MBC Section TV ហើយដូចជាមានការអៀនប្រៀននៅពេលដែលនិយាយដល់រឿងស្នេហា របស់គាត់។/ក្នុងកិច្ចសំភាសន៏ អ្នកយកការណ៏បានសូរគាត់ពីរឿងឆ្កែរបស់គាត់។ អ្នកយកការណ៏៖ ខ្ញុំបានលឺថា លោកចិញ្ចឹមឆ្កែមួយក្បាលឈ្មោះថា Ho Young។ តើវាជាការផ្សំគ្នា រវាងឈ្មោះរបស់លោក និង Sooyoung មែនដែររឺទេ?Jung Kyung Ho៖ បាទ ពិតមែនហើយ/កាលពីមុន Kyung Ho ធ្លាប់បាននិយាយពីគោលបំនងរៀបការរបស់គាត់។ រំលឹកឡើងវិញពីរឿងនេះ ធ្វើឲពិធីករចង់ដឹងជាខ្លាំង ថាតើKyung Ho ពិតជាចង់សុំSooyoung រៀបការមែនដែររឺទេ?​ Kyung Ho ឆ្លើយដោយទឹកមុខអៀនប្រៀនថា៖ បាទ ពិតជាអញ្ជឹងមែន។Kyung Ho​ និងSooyoung  មានទំនាក់ទំនងស្នេហាពីរបីខែមកហើយ ប៉ុន្តែមានពាក្យចចាមអារាមថា ពួកគេទាំងពីរទាក់ទងគ្នាតាំងពីឆ្នាំ២០១៣ មកម្លេះ។ អ្នកគាំទ្រជាច្រើនយល់ថា ការរៀបការរបស់ ពួកគេទាំងពីរនឹងលេចឡើងក្នុងពេលឆាប់ៗនេះហើយ។

 

ប្រែសំរួលដោយ៖ មុន្នីប្រភព៖ kenh14