កូរ៉េ៖ តាមប្រភពព័ត៌មាន ពីគេហទំព័រកម្សាន្ត Soompi បានឲ្យដឹងថា តារាចម្រៀងស្រី Lee Hyori និង ស្វាមី Lee Sang Soon បានទៅក្រេបទឹកឃ្មុំ នៅប្រទេសអឺរ៉ុប បន្ទាប់ពីរៀបចំ មង្គលការស្ងាត់ៗ ជាមួយក្រុមគ្រួសារ កាលពីពេលថ្មីកន្លងទៅនេះ។

កាលពីពេលថ្មីៗនេះ ព័ត៌មានជិតដិតមួយ បានប្រាប់ថា “Lee Hyori និង Lee Sang Soon បានចេញទៅក្រេបទឹកឃ្មុំ នៅប្រទេសអឺរ៉ុបបាន ២ ថ្ងៃហើយ។ ពួកគេនៅទីនោះប្រហែលជា ២ ខែ” ។

ជាមួយគ្នានេះ អ្នកតំណាងរបស់ Lee Hyori ក្នុងផលិតកម្ម B2M Entertainment បានប្រាប់ថា “Lee Hyori និង Lee Sang Soon ទៅលេងនៅអឺរ៉ុប ជាមួយមិត្តម្នាក់ ហើយពួកគេមិនទាន់ច្បាស់ថា ត្រឡប់មកវិញ ពេលណានោះទេ”៕

width=600

ដោយ៖ LookingTODAYផ្តល់សិទ្ធិដោយ៖ ដើមអំពិល