ព័ត៌មានអន្តរជាតិ ៖ មនុស្ស ៧នាក់បានទទួលរងរបួស នៅក្នុងគ្រោះថ្នាក់យន្តហោះធន់តូច ២គ្រឿង បើកបុកគ្នា នារសៀលថ្ងៃអាទិត្យ ទី២៤ ខែសីហាម្សិលមិញ នៅតំបន់ Wil ភាគខាងជើង ឈៀង ខាង កើត ប្រទេសស្វីស។ មន្ត្រីប៉ូលិសក្នុងតំបន់បានឲ្យដឹងថា យន្តហោះបានបុកគ្នា នៅលើលំហអាកាស បន្ទាប់មកយន្តហោះទាំង ២ ក៏ បានធ្វើ ការចុះចត ជាបន្ទាន់ ទើបមិនបណ្តាលឲ្យមានអ្នកស្លាប់ដូច្នេះ នេះ បើតាមព័ត៌មានស៊ិនហួ ចេញផ្សាយនៅព្រឹកថ្ងៃចន្ទ ទី២៥ ខែសីហានេះ៕
ប្រភព ៖ ដើមអម្ពិល ស៊ិនហួរ និង denverpost