ភ្នំពេញ ៖ ជនសង្ស័យវ័យក្មេង ដែល ភាគច្រើន ជាសិស្សនៅវិទ្យាល័យជម្ពូវ័ន្ដ ជាប់ពាក់ព័ន្ធ នឹងសកម្មភាពប្លន់ប្រដាប់ អាវុធ ឃាតកម្ម បង្ករបួសស្នាមដេញកាប់ ចាក់គ្នា និងបង្កអសន្ដិសុខក្នុងសង្គម ត្រូវ បានកម្លាំងអាវុធហត្ថ រាជធានីភ្នំពេញ  បង្ហាញមុខជាសាធារណៈ នៅវេលាម៉ោង ២ រសៀល ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៣ មុន ពេលបញ្ជូនទៅកាន់តុលាការ នៅថ្ងៃទី១១ ខែតុលា។

នៅក្នុងសន្និសីទកាសែត មេបញ្ជាការ រងអាវុធហត្ថ រាជធានីភ្នំពេញ លោក ពូ ដាវី បាននិយាយថា ជនសង្ស័យទាំង ៥នាក់ គឺ ជាប់ពាក់ព័ន្ធនឹងសកម្មភាពប្លន់ប្រដាប់ អាវុធ និង អំពើឃាតកម្ម ព្រមទាំងបញ្ហា អស្ថិរភាព មួយចំនួនក្នុងសង្គម ដូចជា ដេញកាប់ចាក់គ្នា និងវាយសិស្សសាលាយក លុយជាដើម ។

បើតាមលោក ពូ ដាវី ជនសង្ស័យទី១  ឈ្មោះ ហួត ឈៀងម៉េង ទី២ ឈ្មោះ លី ភ័ណ្ឌសុភាសុថារៈ ទី៣ ឈ្មោះ វ៉ាន់ នីផានិត ទី៤ ឈ្មោះ ហែម ចំរើន និងទី៥ ឈ្មោះ ឈិន គន្ធា ដែលពួកគេមានអាយុចន្លោះពី ១៨ឆ្នាំ ទៅ២០ឆ្នាំ និងខ្លះជាសិស្សនៅវិទ្យា ល័យជម្ពូវ័ន្ដ ។

លោក ពូ ដាវី បានបន្ដថា ក្រោយពីមាន ករណីប្លន់ប្រដាប់អាវុធ កើតឡើងក្នុងរាជ ធានីភ្នំពេញ បូករួមទាំងករណីជិះម៉ូតូដេញបាញ់គ្នា តាមបណ្ដោយផ្លូវជាតិលេខ ៤កាល ពីដើមខែតុលានេះ បណ្ដាលឱ្យមានអ្នករង របួស ទើបកម្លាំងអាវុធហត្ថ ក្រោយពី ទទួលបញ្ជា ពីនាយឧត្ដមសេនីយ៍ សៅ សុខា មេបញ្ជាការអាវុធហត្ថ លើផ្ទៃប្រទេស  ធ្វើការស្រាវជ្រាវដឹកនាំ ផ្ទាល់ពីសំណាក់ លោកឧត្ដមសេនីយ៍ រ័ត្ន ស្រ៊ាង ទើបឈានទៅដល់ការចាប់ខ្លួន ជន សង្ស័យទាំងនេះ ។ ការបង្ហាញមុខជនសង្ស័យ បានធ្វើឡើងអម ដោយវត្ថុតាងរួមមាន ម៉ូតូ ៣គ្រឿង និង កាំភ្លើងខ្លី១ដើម ម៉ាក កា ៥៤ផងដែរ ៕

width=500

width=500

width=500

width=500

width=500

width=500

ដោយ៖ ដើមអំពិលផ្តល់សិទ្ធិដោយ៖ ដើមអំពិល