កាសែតបាងកកប៉ុស្តិ៍នៅថ្ងៃទី២ មករា ផ្សាយថា បណ្តាតំណាងក្រុមមួយរបស់ថៃឈ្មោះ «បណ្តាញអ្នកស្នេហាជាតិថៃ» ឬក្រុមអាវលឿង កាលពីថ្ងៃទី១ មករា កន្លងមក បានដាក់សារលិខិតមួយច្បាប់ជូនទៅប្រមុខអង្គការសហប្រជាជាតិ លោកបាន គីមូន ស្នើសុំឱ្យមានការផ្តល់យុត្តិធម៌សំរាប់ជនជាតិសៀម៧នាក់ ដែលកំពុងត្រូវឃុំខ្លួននៅក្នុងប្រទេសកម្ពុជា ។ កាសែតថៃដដែលឱ្យដឹងទៀតថា តំណាងក្រុមនេះដឹកនាំដោយលោក Somboon Thongburan និងលោក Tossapon Kaewtima បានផ្ញើលិខិតរបស់ពួកគេជូនទៅលោកបាន គីមូន តាមរយៈមន្ត្រីសន្តិសុខនៃការិយាល័យ អ.ស.ប ប្រចាំទីក្រុងបាងកក ។#ជនជាតិសៀមទាំង៧នាក់នោះមានម្នាក់ជាសមាជិកសភាគណបក្សប្រជាធិបតេយ្យកំពុងកាន់អំណាចលោ ក Panich Vikisreth និងលោកវីរ៉ា ស៊ុមខ្វាមឃីត ជាមេដឹកនាំក្រុមអាវលឿង ត្រូវបានចាប់ខ្លួនដោយទាហានកម្ពុជាកាលពីប៉ុន្មានថ្ងៃកន្លងមកថ្មីៗនេះពីបទចូលទឹកដីកម្ ពុជា ដោយខុសច្បាប់ ហើយពេលនេះកំពុងត្រូវឃុំខ្លួននៅពន្ធនាគារព្រៃ.ស៕