ភ្នំពេញ: កុល ដាវី ដែលជាតារាសិចស៊ីមួយរូបនោះ បាននិយាយថា នាងចូលចិត្តស្លៀកពាក់ស្អាតហើយ ការ បញ្ចេញសាច់កន្លងមក មិនមានអ្វីឲ្យ ហួសហេតុទេបើប្រៀបធៀបជាមួយតារាបរទេស។
តាមកញ្ចក់ទូរទស្សន៍ស៊ីធីអិន នាងបាន និយាយថា នាងចង់ស្អាត នៅ ពេលដែលនាងនៅក្មេង។ នាងបាន និយាយបន្ថែមទៀតថា ការស្លៀកពាក់់របស់នាង ទោះបីជាមានលក្ខណៈសិចស៊ីបន្តិចក្តី នាងគិតថា គឺយើងអាច ទទួលយកបាន ពីព្រោះវាមិនមានអ្វី ហួសហេតុពេកនោះឡើយ ។

ខណៈដែលនាងក៏ធ្លាប់ថតរូបស្និទ្ធស្នាល ជាមួយនឹងតារា អេនឌី នោះ កុល ដាវី និយាយថា នាង និងលោកអេនឌីមិនមានទំនាក់ទំនងស្នេហា ឬក៏មានការកេងចំណេញអ្វីពីការថតនោះទេ ។ នាង និង អេនឌី គឺដូចជាបងប្អូន។

សូមជម្រាបថា កញ្ញា កុល ដាវី ធ្លាប់ទទួលរងនូវព័ត៌មានស្នេហាជាបន្តបន្ទាប់ ក៏ប៉ុន្តែ បញ្ហាទាំងអស់នោះ មិនបានធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះក្នុងវិស័យសិល្បៈរបស់នាងឡើយ។ ផ្ទុយទៅវិញនាងនៅតែក្តោបក្តាប់ការងារសិល្បៈជាបន្តបន្ទាប់ ជាក់ស្តែងនាងទើបតែថតបញ្ចប់រឿង សង្សារខ្ញុំអាប និងត្រៀមខ្លួនវេចបង្វេចចេញទៅសម្តែងនៅឯក្រៅប្រទេសថែមទៀតផង។ភាពជោគជ័យក្នុងអាជីពសិល្បៈដោយភាពសិចស៊ី បានធ្វើឲ្យ កុល ដាវី ប្រែមុខមាត់ថ្មីយ៉ាងឆាប់រហ័ស ដោយមានផ្ទះផ្ទាល់ខ្លួនតម្លៃរាប់ម៉ឺនដុល្លារ និងប្តូររថយន្ត Lexus 300 មក Lexus 470 យ៉ាងហ៊ឺហា៕
ដោយ ៖ ពិសីប្រភព ៖ ksn