បច្ចុប្បន្ន Nokia Lumia 920 ត្រូវបានគេវាយតំលៃខ្ពស់តាមរយះប្រព័ន្ធកាមេរ៉ា បច្ចេកវិទ្យា PureView និងសមត្ថភាពប្រឆាំងនឹងភាពញ័រ OIS។ iPhone 5 ក៏មានការអាប់ហ្គ្រេដកាមេរ៉ាដែរ ប៉ុន្តែសមត្ថភាពប្រឆាំងនឹងភាពញ័រតាមរយះ Software នៅមិនទាន់អាចប្រៀបធៀបជាមួយ Lumia 920 របស់ Nokiaបានទេ។
ការពិសោធន៍សមត្ថភាព ថតវីដេអូរបស់ Nokia Lumia 920 និង iPhone 5
គេហទំព័រ Engadget ទើបតែធ្វើការបង្ហាញពីការប្រៀបធៀបគុណភាព ថតវីដេអូនៃកំពូលស្មាតហ្វូនទាំងពីរខាងលើ។ ដូចអ្វីដែលប៉ាន់ស្មាន Lumia 920 ថតចាប់បានរូបភាពច្បាស់ល្អជាង និងមានពណ៌ដូចធម្មជាតិពិតៗជាង។ នៅក្នុងវីដេអូបានឃើញថា អ្នកសារព័ត៌មានបានព្យាយាមបង្ហាញពីសមត្ថភាពក្នុងការចាប់យករូបភាពនៅលើស្មាតហ្វូនទាំងពីរ ដោយការរត់យ៉ាងលឿន និងថតវិលជុំវិញ។
និយាយរួម Lumia 920 ផ្គត់ផ្គង់រូបភាពមានលំនឹង(លឿន) និងច្បាស់ល្អជាងក្នុងពេលដែល iPhone 5 រូបភាពហាក់ដូចជាញ័រ(យឺត) និងព្រិលនៅពេលស្មាតហ្វូនមិនមានលំនឹង។ បើទោះជា Lumia 920 មិនទាន់ត្រូវបានដាក់លក់ជាផ្លូវការ ប៉ុន្តែតាមរយះការពិសោធន៍នេះ មានធ្វើឲ្យមានការសរសើរយ៉ាងច្រើនពីអ្នកទស្សនា៕
ដោយ៖ សិលាប្រភព៖ k14