កាលពីថ្ងៃអាទិត្យ ទី ៩ ធ្នូ កន្លងទៅនេះ​ កីឡាករឯករបស់របស់ក្លឹប Barcelona គឺកីឡាករ Lionel Messi បានបំបែកឯតទគ្គកម្មថ្មី និងបានកត់ត្រាហើយ នៅក្នុងសៀវភៅ Guinness World Records ដែលជាកីឡាករបាល់ទាត់ដែលសុតបាល់បញ្ចូលទីបានច្រើនគ្រាប់ជាងគេបំផុតគឺចំនួន ៨៦គ្រាប់ ច្រើនជាងឯតទគ្គកម្មចាស់របស់កីឡាករ Gerd Mueller ដែលសុតបាល់បញ្ចូលទីបានត្រឹម ៨៥គ្រាប់។

width=482

រូបភាព៖ កីឡាករ Lionel Messi

ប៉ុន្តែក្រោយការប្រកួតរវាងក្រុម Barcelona និង ក្រុម Atletico Madrid កាលពីយប់មិញនេះកីឡាករ Messi បានសុតបញ្ចូលគ្រាប់បាល់ចំនួន ២គ្រាប់បន្ថែមទៀតដែលជាលទ្ធផល Barcelona ឈ្នះ Atletico ៤-១ ហើយបូកទាំងគា្រប់បាល់ ២គ្រាប់នៃការប្រកួតផ្សេងទៀត នាំឲ្យកីឡាករ Messi កើនគ្រាប់បាល់ដល់ ៩០គ្រាប់៕

ដោយ៖ តុលា ប្រភព៖ espn