កីឡាករ David Silva បានធានាទៅកាន់ក្លឹប​ នឹងអ្នកគាំទ្រថារូបគេនឹងធ្វើការបដិសេធប្រសិន
បើក្លឹប Real Madrid និង Barcelona ចង់បានរូបគេទៅលេងអោយក្លឹបរបស់ពួកគេ។
កីឡាករសញ្ជាតិ អេស្បាញរូបនេះកំពុងលេងអោយក្លឹប Manchester City នៅក្នុងប្រទេស
អង់គ្លេសហើយត្រូវបានគេចាត់ទុកថាជាកីឡាករល្អមួយរូបនៅក្នុងក្របខណ្ឌ English Premier
League។ គាត់គឺជាកំលាំងដ៏មុតស្រួចក្នុងការជួយអោយក្លឹបយកឈ្នះ Man Utd ក្នុងលទ្ធផល
៦-១ កាលពីថ្ងៃអាទិត្យ នៅ Old Trafford។

ទំរង់លេងដ៏ល្អរបស់កីឡាកររូបនេះបានទាក់ទាញអោយក្លឹបនៅក្នុងស្រុកកំណើតរបស់គេចង់
បានគាត់ដែលរួមមានក្លឹបយក្សចំនួនពីរគឺ Real Madrid និង FC Barcelona។
គាត់ត្រូវបានគេដកស្រង់សំដីដែលបាននិយាយនៅក្នុងកាសែត Sun ថា ក្លឹប Man City ជឿ
ជាក់លើរូបខ្ញុំ ហើយខ្ញុំក៏ធ្វើបានល្អដែរនៅទីនេះ។
Real Madrid និង FC Barcelona គឺជាក្លឹបដ៏អស្ចារ្យ ប៉ុន្តែខ្ញុំមានបំណងចង់នៅក្លឹប Man City
អោយបានយូរបន្តិច។
គួរបញ្ជាក់ថាកីឡាករ David Silva ត្រូវបានចុះហត្ថលេខាទិញពីក្លឹប Valencia នៅក្នុងរដូវក្តៅ
ឆ្នាំ ២០១០៕

ប្រភព៖ Espnstar
ដោយ វឌ្ឍនា