ព័ត៌មានអន្តរជាតិ ៖ ទីភ្នាក់ងារសារព័ត៌មានបរទស ស៊ិនហួរ កាលពីវេលាព្រឹកមិញនេះ បានចេញផ្សាយអត្ថបទអោយដឹងថា បុរសម្នាក់ ត្រូវបានចាប់ឃាត់ខ្លួន ក្រោយពីមានករណីជាប់សង្ស័យនៅពីក្រោយករណីបំផ្ទុះគ្រាប់បែកអត្តឃាត សម្លាប់មនុស្សម្នាក់ ខណៈ៨នាក់ផ្សេងទៀត បានទទួលរងរបួសធ្ងន់នៅស្រាល នៅពីមុខ ការិយាល័យ   គណបក្សកុម្មុយនីស្តចិនសាខាខេត្ត ពោលគឺ​ នៅឯភាគខាងជើង ប្រទេសចិន ក្នុងខេត្ត S hanxi កាលពីថ្ងៃពុធកន្លងទៅនេះ។

width=438

គួរបញ្ជាក់ផងដែរថា បុរសដែលជាជនសង្ស័យខាងលើ  មានឈ្មោះ Feng Zhijun វ័យ ៤១ឆ្នាំ ។​ ដោយឡែក បើតាមការអោយដឹងពីនាយកដ្ឋាន   សន្ថិសុខសាធារណៈអោយដឹងថាជនសង្ស័យខាងលើ ជាលទ្ធផលបានសារភាព ថាគេពិតជាបានធ្វើមែន បន្ទាប់ពីមានការតាមចាប់ឃាត់ខ្លួនគេបានសម្រេច នៅវេលាម៉ោង ២ រសៀល ថ្ងៃសុក្រនេះ ។

width=437

គួររំឭកផងដែរថា ករណីបំផ្ទុះគ្រាប់បែកអត្តឃាត កាលពីវេលាព្រឹក ថ្ងៃពុធ កន្លងទៅនេះមុខគណបក្សកុម្មុយនីស្តចិន សាខាខេត្ត Shanxi  បានបណ្តាលអោយមនុស្សម្នាក់ស្លាប់បាត់បង់ជីវិត ៨ នាក់ទទួលរងរបួស    ស្របពេលដែលរថយន្ត   ពីរគ្រឿងផ្សេងទៀត រងនូវការខូចខាតយ៉ាងដំណំ។

width=435

ដោយឡែក មន្រ្តីប៉ូលីស     បានប្រទះឃើញគ្រាប់បែកច្នៃ  និងរថយន្តមួយគ្រឿង នៅឯផ្ទះជនជាប់ចោទខាងលើ រួចក៏ធ្វើការដកហូតទុក ខណៈមានការសន្មត់ថាទាំងនេះគឺជាឧបករណ៍របស់គេប្រើប្រាស់ក្នុងការវាយប្រហារ  ។ គួរបញ្ជាក់ផងដែរថា  ជនជាប់ចោទខាងលើកាលពីពេលកន្លងទៅនេះ    ធ្លាប់បានជាប់គុករួចម្តងមកហើយ ពីបទអំពើចោរកម្ម   ។ ផ្ទុយទៅវិញ  ចំពោះមូលហេតុនាំអោយមានករណីបំផ្ទុះគ្រាប់បែកលើកនេះ  ប៉ូលីសកំពុងតែសាកសួរជនជាប់ចោទនៅឡើយ៕

width=428

ព័ត៌មានអន្តរជាតិ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖

- ហ្វីលីពីន ជួបគ្រោះធំ ដ៏អាក្រក់បំផុត ក្នុងប្រវតិ្តសាស្រ្តពិភពលោក ឆ្នាំនេះ- ជាលទ្ធផល ទារកតូច បានជួបម្តាយវិញហើយ ក្រោយជនអគតិ លួចយកទៅ- វីដេអូ ប្រតិបត្តិការជួញដូរ លក់កូន នៅឯអាកាសយានដ្ឋាន ល្បីអស់ទាស់ក្នុង Internet- វ័យ ២៥ ឆ្នាំម្នាក់ ដួលសន្លប់ស្លាប់ មួយរំពេច ក្រោយរត់បានរយៈចម្ងាយ ១០ គ.ម

 

ប្រែសម្រួល ៖ កុសលប្រភព ៖ ស៊ិនហួរ