ម៉ាស៊ីនរត់ចំងាយ ត្រូវបានគេស្គាល់ និង យកមកប្រើប្រាស់សំរាប់ហាត់កីឡា តែក្នុងល្បឿនយឺតតែប៉ុណ្ណោះដើម្បីកុំអោយមានគ្រោះថ្នាក់ ។Robert Gill អាចជាឈ្មោះមួយដ៏ចំលែក ហើយមិនដែលស្គាល់ តែបន្ទាប់ពីវីដេអូមួយ របស់គេបានបង្ហោះចូលគេហទំព័រ Youtube រួចមក Robert Gill ត្រូវបានគេស្គាល់ យ៉ាងច្រើន ។ Robert Gill គឺជាកីឡាករបាល់អោបរបស់ អាមេរិច Arizona Cardinal លេងក្នុងក្របខណ្ឌ National Club FootballLeague ។

/វីដេអូរបស់ Robert Gill គឺជាវីដេអូពេលដេល Robert កំពុងហាត់រត់ចំងាយ លើម៉ាស៊ីនហាត់ប្រាណ ។Robert រត់ក្នុងល្បឿន 25 Miles/h ស្មើនិង ៥០ គ.ម/ម៉ោង ធ្វើអោយមានការភ្ញាក់ផ្អើល និង ទទួលបានការកោតសរសើរជាច្រើន ។ វីដេអូរបស់ Robert មកទល់ថ្ងៃនេះ មានចំនួននៃការចុចមើល រហូតដល់ទៅ ២,៧ លានដង ហើយនឹងកំពុងបន្តកើនឡើង ៕

 

ដោយ ៖ កុសលប្រភព ៖ youtube