ភ្នំពេញ៖ អ្នកបើករថយន្ត របស់ក្រុមហ៊ុន ដឹកជញ្ជូន រិទ្ធមុនី ដែលគេមិន ទាន់ស្គាល់ អត្តសញ្ញាណ នៅរសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៣ នេះ បានវាយ អ្នករត់ម៉ូតូកង់បី បណ្តាលឲ្យបែកក្បាល ហូរឈាមជោគដី ត្រូវបានគេ ជួយដឹកបញ្ជូនទៅ កាន់មន្ទីរពេទ្យព្រះកេតុមាលា ។ ដោយឡែក អ្នកបើករថយន្ត ឲ្យក្រុមហ៊ុន រិទ្ធមុនី មិនទាន់ត្រូវចាប់ ខ្លួនពីសំណាក់ សមត្ថកិច្ច នោះឡើយ។

សេចក្តីរាយការណ៍កន្លែងកើតហេតុបានឲ្យដឹងថា នៅរសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៣ នេះវេលាម៉ោង ប្រហែល ៥៖២០នាទី បុរសអ្នករត់ម៉ូតូកង់បី បានឌុបភ្ញៀវម្នាក់ មកកាន់ចំណត រថយន្តក្រុង របស់ក្រុមហ៊ុន រិទ្ធមុនី នៅខាងក្រោយ សាលាខណ្ឌដូនពេញ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ។ ហើយពេលធ្វើដំណើរ មកដល់ អ្នករត់ម៉ូតូកង់បី រូបនេះបានទារ លុយពីអ្នកជិះចំនួន៤ម៉ឺនរៀល ។

នៅពេលនោះ អ្នកបើករថយន្ត ដែលជនបង្កនោះ បានសួរថា ហេតុអ្វីថ្លៃអ្វីម្ល៉េះ ? ហើយក៏ត្រូវជនរងគ្រោះឆ្លើយតប ទើបធ្វើឲ្យ ជនបង្កខឹង វាយបណ្តាលឲ្យបែកក្បាលហូរឈាមជោគដី។ ក្រោយរងរបួសធ្ងន់ ហើយត្រូវគេនាំទៅមន្ទីរពេទ្យ ស្រាប់តែជន បង្កតាមវាយ រហូតដល់មុខវត្តស្រះចក ដោយវាយនឹងប៉ាន់តែទៀតផង។ យ៉ាងណាក៏ដោយ ជនបង្ករហូត មកដល់ពេលនេះ មិនទាន់ត្រូវចាប់ខ្លួននៅឡើយទេ៕

width=500

width=500

width=500

width=500

width=500

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល