មន្ត្រី​ចារ​កម្ម​និយាយ​ថា ការ​វាយប្រហារ​​ដោយយន្តហោះ​​គ្មានមនុស្សបើក​​​ចំនួន​៣លើក ​ដែលគេសង្ស័យ​​ថា ជា​របស់​សហរដ្ឋអាេមរិក កាល​​ពីថ្ងៃទី​​១ មករា​ កន្លងមក ​បណ្តាល​ឱ្យស្លាប់​​​​មនុស្ស​​១៨​នាក់ ​នៅ​តំបន់​​កុលសម្ព័ន្ធ​​ភាគខាង​ជើង ប្រទេសប៉ាគីស្ថាន ។ ក្នុងការ​វាយប្រហារ​​នោះ មីស៊ីល​៤គ្រាប់ត្រូវបានបាញ់​សំដៅ​​រថយន្ត​មួយគ្រឿង​​ បណ្តាល​​ឱ្យស្លាប់​​​​ពួក​សកម្ម​ប្រយុទ្ធ​​៩​​នាក់ ​នៅក្នុង​ភូមិ​​មួយ ​​នៃ​តំបន់​​កុលសម្ព័ន្ធ​​ភ្នំវ៉ា​​ហ្ស៊ី​​រីស្ថាន​​ខាង​ជើង មាន​ព្រំ​ប្រទល់​​ជាប់​ប្រទេស​​អាហ្វហ្គានីស្ថាន ។#ការ​វា​យប្រហារ​​ដោយយន្តហោះ​​គ្មាន​មនុស្ស​​​បើក​នេះ​​ជា​ការ​​វាយប្រហារ​​ទ្រង់ទ្រាយ​ធំ​មួយ​នៅប៉ាគីស្ ថាននា​ដើម​ឆ្នាំ​​២០១១ ។#ក្នុងការ​វាយប្រហារ​បែប​នេះ​២លើកទៀត ​មួយលើក​​កើតឡើង​​នៅ​តំបន់ Miran Shah និងមួយ​លើកទៀត​​​​នៅតំបន់ Mandikhel បណ្តាល​ឱ្យ​​ស្លាប់ជន​​ដែល​គេ​សង្ស័យ​​ថា ជា​​ពួក​សកម្ម​​ប្រយុទ្ធ​​៩​នាក់ ។ ការ​វាយ​ប្រហារ​​​ទាំង​នោះគឺ​សំដៅ​លើ​កន្លែង​លាក់ខ្លួន​របស់​ក្រុម​​ដែល​គេ​សង្ស័យ​ថា ជា​​ពួកសកម្ម​ប្រយុទ្ធ​ ៕