បច្ចេកវិទ្យា  ៖  ឆ្កែយន្តដែលជាបច្ចេកវិទ្យាចុងក្រោយរបស់ពិភពលោក  ត្រូវបានផលិតឡើងហើយ នេះបើយោងតាមរបាយការណ៍ ដែលបានចេញផ្សាយដោយទំព័រសារព័ត៌មានបរទេសដេលីម៉ែល កាលពីពេលថ្មីៗនេះ។

width=470

គួរបញ្ជាក់ផងដែរថា  ឆ្កែយន្តនោះ  មានឈ្មោះជាផ្លូវការថា  LS3  ស្របពេលដែលមានទម្ងន់ដល់ទៅ ៤០០ ផោនឯណោះ ។ មិនត្រឹមតែប៉ុណ្ណោះ វាត្រូវបានផលិតឡើងជាពិសេស សំរាប់បំរើវិស័យយោធា  ខណៈពេលដែលវា  មានសមត្តភាពពិសេសក្នុងការដឹកជញ្ជូនរាល់សំភារៈធ្ងន់ៗនិងដើរបានចម្ងាយជាង  ២០០ ម៉ាយ  ដោយមានប្រព័ន្ធស្តាប់បញ្ជា ក៏ដូចជាចងចាំនូវសំលេងរបស់ម្ចាស់វាផ្ទាល់។

width=469

លើសពីនេះទៅទៀត របាយការណ៍ដដែល  បានបញ្ជាក់បន្ថែមអោយដឹងផងដែរថា ទន្ទឹមនឹងវាមានសមត្តភាពពិសេសៗនោះ  វាក៏អាចត្រលប់ខ្លួនមកជាធម្មតាវិញបាន  បើសិនណាវាដើរដួលរហូតដល់ថ្នាក់ក្រឡាប់ខ្លួននោះ ។   ជ្រាបកាន់តែច្បាស់ តាមដានទស្សនានូវវីដេអូឃ្លីបខ្លីខាងក្រោមនេះ ទាំងអស់គ្នាណា ៖

ដោយ ៖ រិទ្ធីប្រភព ៖ ដេលីម៉ែល