ក្រុមអ្នកជំនាញ iFixit និង Chipworks បានដោះរើ Smartphone ដែលកំពុងទទួលការចាប់អារម្មណ៏ខ្លាំងក្នុងពេលបច្ចុប្បន្ននេះ ដើម្បីរុករកចង់ដឹងពីសមាសភាពផ្សំ ហើយក៏បានរកឃើញចំនុចគួរឲ្យចាប់អារម្មណ៏មួយចំនួននៅក្នុង Smartphone នេះ។

Galaxy S III មានថ្ម 2.100 mAh ដែលទំហំរបស់វាមិនធំដូចថ្ម 3.300 mAh មាននៅក្នុង Motorola Droid RAZR Maxx ប៉ុន្តែធំជាងថ្ម 1.750 mAH របស់ Galaxy Nexus។ ចំនុចដែលចាប់អារម្មណ៏នោះគឺថ្មនេះបានបំពាក់នូវ Chip NFC ថែមទៀតផង។

/

សមាសភាពផ្សំរបស់Samsung Galaxy S III

ផ្ទៃកញ្ចក់បានបំពាក់យ៉ាងណែនចូលនឹងអេក្រង់របស់ S III។ iFixit បានឲ្យដឹងថាតំលៃសេវាក្នុងការផ្លាស់ប្តូរអេក្រង់នឹងមានតំលៃខ្ពស់ បើសិនអ្នកប្រើប្រាស់ប្រហែសធ្វើឲ្យធ្លាក់បែកអេក្រង់នោះ។ ផ្ទៃការពារ Gorilla Glass 2 របស់ Corning បានជួយឲ្យអេក្រង់រឹងមាំដូចអេក្រង់ជំនាន់ទីមួយ តែវាមានកំរាស់ស្តើងជាង20%។ ចំនុចគួរឲ្យចាប់អារម្មណ៏ជាងគេពេលរើម៉ាស៊ីនអស់គឺ Camera 8 megapixelរបស់Galaxy S III ក៏មានSensor ដូចiPhone 4Sដែរ។ ជាក់ស្តែងតាមការធ្វើពិសោធជំហានដំបូងឃើញ ថាទូរស័ព្ទSamsung Galaxy S III ថតរូបបានល្អជាងiPhone 4S ហើយចំនុចដែលគួរចាប់អារម្មណ៏មួយទៀតគឺ Samsung Galaxy S III ប្រើប្រាស់កាមេរ៉ាខាងមុខមានទំហំ1,9 megapixel ដែលធំជាងiPhone 4S ដែលប្រើប្រាស់កាមេរ៉ាផ្នែកខាងមុខតែទំហំVGA ប៉ុណ្ណោះ៕

ដោយ៖ និស្ស័យប្រភព៖ VB