ចាប់តាំងពីថ្ងៃទី៧ មករា ជាកាលបរិច្ឆេទចូលរៀននៃសាកលវិទ្យាល័យទុយនីស៊ីនិស្សិតជាច្រើននាក់បានធ្វើបាតុកម្មប្រឆា ំងនឹងរដ្ឋអំណាចបច្ចុប្បន្ន ។ ក្នុងការធ្វើបាតុកម្មដោយហិង្សានានា ពួកនិស្សិតក៏ទទួលរងការបង្ក្រាបរបស់របបលោកប្រធានាធិបតីបេនអាលីដែរ ។#ក្រោយចូលរៀនវិញនាដើមខែមករានេះបណ្តានិស្សិត និងសិស្សវិទ្យាល័យទុយនីស៊ីបានចូលរួមក្នុងការបះបោរដែលកើតមានក្នុងប្រទេសចាប់តាំងពីច្រើ នសបា្តហ៍មកហើយ ។ ដោយខ្លាចបាតុកម្មឆ្លងរាលដាលនៅតាមដងវិថីរបបទុយនីស៊ីបានឡោមព័ទ្ធាសាកលវិទ្យាល័យនិងគ្រីស្ថាន មធ្យមសិក្សាទាំងឡាយដោយប្រើកងកំលាំងប៉ូលិសប្រឆាំងកុប្បកម្ម ។ អាជ្ញាធរទុយនីស៊ីបានហាមឃាត់រាល់បាតុកម្មក្នុងកន្លែងសាធារណៈ និងរាល់ការប្រមូលផ្តុំមនុស្សនៅតាមដងវិថីទាំងឡាយ ។ សាកលវិទ្យាល័យ SOUSSE ហើយជាពិសេសមហាវិទ្យាល័យអក្សរសាស្រ្ត និងមនុស្សសាស្ត្រកាលពីថ្ងៃទី៧ មករា រងការលុកលុយរបស់កងកំលាំងប៉ូលិសទុយនីស៊ី ។ ពួកនិស្សិតបានប្រមូលផ្តុំគ្នានៅទីនោះប៉ុនប៉ងកាន់កាប់មហាវិទ្យាល័យនេះសំរាប់ជាការតវ៉ាប្រ ឆាំងនឹងការចាប់ខ្លួននិស្សិត២នាក់នៃសហភាពទូទៅរបស់និស្សិតទុយនីស៊ី ។ និស្សិតទាំងនេះត្រូវរារាំងមិនឱ្យចេញទៅធ្វើបាតុកម្មតាមដងវិថី។#នៅប្រទេសទុយនីស៊ីអ្នករកស៊ ីលក់ដូរម្នាក់ទៀតបានដុតខ្លួនកាលពីថ្ងៃទី៨មករា នៅក្រុងស៊ីឌី ប៊ូហ្ស៊ីដ ។ មានអាយុ៥០ឆ្នាំ អ្នកលក់ដូររូបនេះដែលរៀបការហើយនិងមានកូនបានចាក់សាំងដុតខ្លួនឯង ពេលគេស្ថិតក្នុងផ្សារនៃទីក្រុងនោះ។ រូបគេត្រូវបញ្ជូនមកមន្ទីរពេទ្យក្នុងស្ថានភាពធ្ងន់ធ្ងរ ។ ក្នុងទីក្រុងដដែលនោះស្ថិតនៅភាគកណ្តាលទុយនីស៊ីបុរស ។ អ្នកលក់ដូរបន្លែផ្លែឈើម្នាក់អាយុ២៦ឆ្នាំ បានដុតខ្លួនកាលពីថ្ងៃទី១៧ ធ្នូ កន្លងមកនេះមុនពេលគេស្លាប់កាលពីថ្ងៃទី៤ មករា ។ ការស្លាប់របស់គេញុំងឱ្យការតវ៉ាប្រឆាំងនានា ៕