ភ្នំពេញៈ យុវជនម្នាក់ ដឹកស្រីស្នេហ៍ ទៅចូលរួមពិធីជប់លៀង នៅផ្ទះមិត្តភ័ក្តិ លុះយប់ជ្រៅបន្តិច ក៏បានឌុបគ្នាមក វិញ ខណៈកំពុងតែជិះបណ្តើរ សាងសងបណ្តើរ ក៏ត្រូវក្រុមចោរមានគ្នា ៤នាក់ មកកៀបស្ទាក់ បាញ់ប្លន់ត្រូវចំ ក្បាលប្រឆិត រួចយកម៉ូតូជិះគេចខ្លួនបាត់ ចំណែកឯស្រីស្នេហ៍ របស់ នាងនោះ មិនមានរងរបួសនោះទេ ។

ហេតុការណ៍នេះ កើតឡើង កាលពីវេលាម៉ោង ២៤រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៣ នៅ ចំណុចខាងត្បូងរង្វង់មូល ចោមចៅ ស្ថិតក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅ ខណ្ឌពោសែនជ័យ ។ 

សាក្សីបានឲ្យដឹងថា ជនរងគ្រោះ ត្រូវបានគេស្គាល់ឈ្មោះ សិទ្ធ និមល ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរកសិកររស់ នៅភូមិចំប៉ី ឃុំចំប៉ី ស្រុកអង្គរជ័យ ខេត្តកំពត ចំណែកឯស្រីស្នេហ៍ ពុំត្រូវបានគេស្គាល់ឈ្មោះនោះទេ ជិះម៉ូតូម៉ាក ហុងដា សេ ១២៥ ស៊េរីឆ្នាំ ២០០៩ ពាក់ស្លាកលេខ តាកែវ 1B-3209 ។ 

សាក្សីបានបន្តថា មុនពេលកើតហេតុ ជនរងគ្រោះ និងស្រីស្នេហ៍បានឌុបគ្នា ចេញពីផ្ទះពិធីឡើងគេហដ្ឋាន របស់មិត្តភ័ក្តិ នៅម្តុំសង្កាត់ជើងឯក លុះយប់ជ្រៅបនិ្តច ក៏ឌុបគ្នាបត្រឡប់មកវិញដោយពេលនោះ បានជូនមិត្តភ័ក្តិម្នាក់ ទៀត ទៅផ្ទះនៅស្រុកអង្គស្នួល ដោយជិះតាមបណ្តោយផ្លូវជាតិលេខ ៤ លុះពេលត្រឡប់មកវិញ ដល់ម្តុំខាងត្បូង រង្វង់មូលចោមចៅ ស្រាប់តែមានជនល្មើសចំនួន ៤ នាក់ ជិះម៉ូតូពីរគ្រឿង ដោយពុំចាំម៉ាក មកកៀបស្ទាក់ពីមុខ រួចហើយក៏វាយជនរងគ្រោះពីបីដៃ ពេលនោះ ជនរងគ្រោះបានប្រតាយប្រតប់ ជាមួយក្រុមជនល្មើស រំពេចនោះ ជន ល្មើសម្នាក់បានដក កាំភ្លើងពីចង្កេះ បាញ់សំដៅក្បាលជនរងគ្រោះមួយគ្រាប់ ចំប្រឆិត ឃើញដូច្នេះជនរងគ្រោះ និង សង្សានាំគ្នារត់គេចខ្លួន ចំណែកឯក្រុមជន សង្ស័យ វិញ ក៏បានបាញ់១គ្រាប់ទៀត ទើបយកម៉ូតូជិះចេញទៅបាត់ ។ ក្រោយពេលស្ងប់ទៅ ទើបជនរងគ្រោះ បានមកចូលគ្លីនិកចោមចៅ ឲ្យគ្រូពេទ្យជួយ រុំរបួសឲ្យ និងបានមកដាក់ ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលចោមចៅ ដើម្បីឲ្យនគរបាល ជួយស្វែងរកជនសង្ស័យ ដើម្បីឃាត់ខ្លួន យកមកផ្តន្ទា ទោស ទៅតាមផ្លូវ ។

គេសង្ឃឹមថា នគរបាលមូលដ្ឋាន និងស្វែងរកក្រុមចោរប្លន់ យកមកផ្តន្ទាទោស ទៅតាមផ្លូវច្បាប់ បានជាមិនខាន ឡើយ ពីព្រោះកន្លងមក ក្រុមចោរ ដែលធ្វើសកម្មភាព រួចហើយគេចខ្លួនឃើញថា នគរបាលមូលដ្ឋាន តែងតែធ្វើ ការស្រាវជ្រាវ ឃាត់ខ្លួនបញ្ជូនទៅតុលារជាបន្តបន្ទាប់ ៕

width=500

width=500

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល