អ៊ីរ៉ង់​និយាយ​កាលពីថ្ងៃទី​​៤ មករា ថា ខ្លួន​បាន​​អញ្ជើញ​​ប្រេសិត​នៃ​​បណ្តា​ប្រទេស​​មហា​អំណាច​​​លើពិភពលោក​​ និងប្រេសិត​នៃ​​បណ្តា​ប្រទេស​​សហគមន៍​អឺរ៉ុបទៅធ្វើ​​ទស្សនកិច្ច​​នៅ​​ទីតាំង​នុយ​ក្លេអ៊ែរ​​របស់ខ្លួន​​មុ នពេល​នៃ​​​ការចរចា​​អំពី​​កម្មវិធី​នុយ​ក្លេអ៊ែរ​របស់ប្រទេស​នេះ​ ដែល​គ្រោង​​​​រៀប​ចំ​ឡើង​ក្នុងទីក្រុង​​អ៊ីស្តង់​​​ប៊ុល ប្រទេស​​ទួរគី ។ ការ​អញ្ជើញ​​ប្រេសិត​នៃ​ប្រទេស​​​ទាំងនោះ​​តំណាង​​ឱ្យ​ក្រុម​​ឃ្លាំ​មើល​​អាវុធ​​បរិមាណូ​របស់អង្គការ​​សហ ​ប្រជាជាតិ​ធ្វើឡើង​​នៅ​ពេល​ក្រុង​​តេហេរ៉ង់​​ប៉ុន​ប៉ង​​ទទួល​​បាន​ការ​គាំទ្រ​​សំរាប់​យុទ្ធនា​ការ​​នុយ​ ក្លេអ៊ែរ​ដែលមានភាពចំរូង​ចំរាស់​​​របស់ខ្លួន​មុន​ពេលនៃ​​ការ​ចរចា​ស្តី​អំពី​​នុយ​ក្លេ​អ៊ែរ​ដែល​​គ្រោង​​ ​​រៀបចំធ្វើ​នៅទីក្រុង​​អ៊ីស្តង់​ប៊ុល​ នា​ចុង​​ខែ​​នេះ ។​#អ្នក​​​នាំពាក្យ​​ក្រសួង​ការបរទេស​​អ៊ីរ៉ង់ លោក Ramin Mehmanpara st ថ្លែង​ប្រាប់​​​អ្នក​កាសែត​​ថា តំណាង​នៃ​ប្រទេស​​សហគមន៍​អឺរ៉ុប​​មួយ​ចំនួន​​ និ​ង​តំណាង​​នៃប្រទេស​​មហាអំណាច​​ទាំង​​៦​លើ​ពិភព​លោក​​ត្រូវបានអញ្ជើញ​​ឱ្យ​មក​ធ្វើ​​ទស្សន​កិច្ច​​នៅ​ទី តាំង​​​នុយ​ក្លេអ៊ែររបស់យើង ។ ​លោកថ្លែង​ថា ការអញ្ជើញ​​នោះជា​​ផ្នែកមួយនៃ​ការប៉ុនប៉ង​របស់សាធារណ​​រដ្ឋ​​អ៊ិស្លាម​​​​បង្ហាញ​​​​ពី​កិច្ច​​សហ​ប្រតិបត ្តិការ​​ជាមួយទីភ្នាក់ងារ​​ថាមពល​​បរិមាណូ​អន្តរជាតិ IAEA ​និង​ប្រទេស​​មហា​អំណាច​ទាំង​៦​លើ​ពិភពលោក​​មាន​​អង់គ្លេស ចិន បារាំង រុស្ស៊ី សហ​រដ្ឋ​អាមេរិក និង​​អាល្លឺម៉ង់​​ដែល​គ្រោងជួប​ប្រជុំ​​នៅចុង​ខែ​​មករា ក្នុង​ទីក្រុង​​អ៊ីស្តង់​ប៊ុល ​សំរាប់​ការ​ចរចា​​មួយជុំ​​ទៀត​ស្តីអំពី​កម្មវិធី​​នុយក្លេអ៊ែរ​របស់​ក្រុង​តេហេរ៉ង់ ៕