នៅក្នុងសប្តាហ៍នេះ តាមបណ្តារទីផ្សារនៅអឺរ៉ុប និងអាស៊ី មានអតិថិជនមួយចំនួនមានសំណាងទទួលបានផលិតផលGalaxy S III ពីSamsung មុនអ្នកដ៏ទៃ។

អតិថិជនម្នាក់ក្នុងចំណោមអតិថិជនទាំងនោះ គឺកំពុងរស់នៅប្រទេសអ៊ីតាលី​ ហើយបន្ទាប់ពីទទួលបានផលិតផលថ្មីភ្លាម អតិថិជនម្នាក់នោះបានសំរេចចិត្តធ្វើការសាកល្បងភាពរឹងមាំរបស់Galaxy S III។

[IMG]
Samsung Galaxy S III

នៅក្នុងវីដេអូដែលបានអាប់ឡូតលើYouTube សមាជិកមានឈ្មោះ MrNameless របស់ Androidita បានអនុវត្តការពិសោធន៏មួយពីភាពរឹងមាំរបស់កម្របខាងក្រោយនិងអេក្រង់របស់ទូស័ព្ទ។ គួរឲស្តាយដែលនៅក្នុង clip នេះមិនឃើញធ្វើការពិសោធន៏ទំលាក់ទូរស័ព្ទមកក្រោមដែលជាការវាស់កំរិតរឹងមាំសំខាន់បំផុតទៅលើទូរស័ព្ទដៃ។ សង្ឃឹមថានៅថ្ងៃក្រោយនឹងមានការពិសោធន៏ជាក់ស្តែងជាងនេះថែមទៀត ដើម្បីឲពួកយើងដឹងច្បាស់ពីភាពរឹងមាំរបស់Samsung Galaxy S IIIនេះ៕

ដោយ៖ nanoប្រភព៖ tte