ក្រុមអ្នកវិទ្យាសាស្ដ្រ បានឱ្យដឹងថា អាចម៍ផ្កាយមួយដែលមានឈ្មោះថា Apophis ទើបតែបានហោះហើរឆ្លងកាត់ ជិតផែនដី កាលពីព្រឹកមិញនេះ។ ជាមួយនឹងប្រវែងអង្កតផ្ចិត ២៧០ម៉ែត្រ អាចម៍ផ្កាយនេះ បានហោះឆ្លងកាត់ផែនដី ក្នុងរយៈចម្ងាយ ១៤លានគីឡូម៉ែត្រ។
ថ្វីបើត្រូវបានគេនិយាយថាជិត ប៉ុន្ដែ មុននឹង Apophis ឆ្លងកាត់ ក្រុមបានគន់គូរឃើញថា វានឹងមិនបង្កគ្រោះថ្នាក់អ្វីដល់ផែនដីនោះទេ។ ប៉ុន្ដែ ការវិលត្រឡប់របស់ Apophis នៅលើក្រោយ អាចនឹងបង្កគ្រោះថ្នាក់ដល់ភពផែនដី ប៉ុន្ដែលទ្ធភាពនេះនឹងពិបាកកើតឡើង។
ការមកដល់របស់ Apophis នេះ នឹងជួយឱ្យអ្នកវិទ្យាសាស្ដ្រអាចគន់គូរបានត្រឹមត្រូវជាងមុន នូវលទ្ធភាពដែលវាអាចនឹងប៉ះទង្គិចជាមួយផែនដី ក្នុងពេលអនាគត។ យោងតាមការគន់គូរកាលពីមុននេះ Apophis នឹងហោះហើរឆ្លងកាត់ផែនដីក្នុងចម្ងាយប្រមាណជា ៣០,០០០គីឡូម៉ែត្រ ក្នុងឆ្នាំ ២០២៩ ជិតជាង ១០ដង ធៀបនឹងចម្ងាយពីផែនដីទៅព្រះច័ន្ទ៕

ដោយ ៖ សីហាប្រភព ៖ USATD