អង់គ្លេស៖ នៅពេលដែលគេ បង្ហោះរូបភាពនៃវីដេអូ ចូលទៅក្នុងប្រព័ន្ធអ៊ីនធ័រណេត នៃបុរសវ័យក្មេងម្នាក់ ដែលបានលួចហោះវ៉ៃបុរសម្នាក់ទៀត នៅតាមដងផ្លូវអោយដួលទៅលើដីនោះ គឺបានធ្វើអោយមនុស្សជាច្រើន មានការភ្ងាក់ផ្អើលយ៉ាងខ្លាំង។

width=458

រឿងរ៉ាវនេះ ត្រូវបានកើតឡើង នៅលើដងផ្លូវមួយ​ នៃទីក្រុង Swindon ប្រទេសអង់គ្លេស ខណៈកាមេរ៉ា ចាប់បានថា បុរសដែលវាយបុរសម្នាក់ទៀត ដែលមិនត្រូវបានគេស្គាល់អត្ដសញ្ញាណ អោយដួលសន្លប់នោះ ប្រហែលជាមានអាយុ១៨ឆ្នាំ ស្លៀកខោប៊យ និងអាវដៃវែង។

width=459

width=459

 

ទោះបីជាយ៉ាងណាក៏ដោយ ក៏ក្រុមប៉ូលីស ក្នុងមូលដ្ឋានតំបន់Wiltshire បាននឹងកំពុង កំណត់មុខសញ្ញា ក្នុងការវែកមុខ ជនបង្កភាពចលាចលនោះ មកកាត់ទោសផងដែរ។ យ៉ាងណាក្ដី គេសម្គាល់ឃើញថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសអង់គ្លេសនេះ ហាក់បីដូចជាមានរឿងរ៉ាវជាច្រើន ដែលបង្កដោយក្រុមយុវជន។​ នេះជាវីដេអូក្លីប សូមចុចដើម្បីមើល៕

 

ដោយ៖ ណារិន្ទប្រភព៖ newsday