យោងតាមតុល្យការថ្មីមួយរបស់ផ្នែកការពារស៊ីវិលថា ទឹកជំនន់និងការបាក់ដីដែលកើតមានចាប់តាំងពីច្រើនថ្ងៃមកហើយ នៅភាគខាងត្បូងហ្វ៊ីលីពីនបណ្តាលឱ្យមនុស្សស្លាប់យ៉ាងតិច១៧នាក់ ។# មនុស្សប្រមាណជា១៣.០០០នាក់ត្រូវបាន ជំលៀសទៅកាន់មជ្ឈមណ្ឌលស្នាក់នៅបណ្តោះអាសន្នទាំងឡាយ ។ កុមារ៨នាក់ស្ថិតក្នុងចំណោមអ្នកស្លាប់ក្នុងនោះ៣នាក់ស្លាប់ក្នុងផ្ទះរបស់ពួកគេដែលកប់ដោយស ារការហូរភក់នៅ ST.BERNARD ភាគកណ្តាលប្រទេស ។ មនុស្ស២នាក់ ក៏ត្រូវស្លាប់ដែរ ដោយសារការបាក់ដីនៅប៊ូទូអាន (ភាគខាងត្បូង)ចំណែកមនុស្សម្នាក់ទៀតលង់ទឹកស្លាប់ក្នុងខេត្ត SUR-IGAO DEL NORTE (ភាគខាងត្បូង) ។# ប្រធានាធិបតីហ្វ៊ីលីពីនលោកប៊ីនីញ៉ូ អាគី ណូ បានទាមទារឱ្យបើកការស៊ើបអង្កេតមួយ ដើម្បីឱ្យដឹងថា ហេតុអីបានជាមានមនុស្សស្លាប់ថ្មីៗនៅ ST BERNARD ជាទីក្រុងមួយដែលរងការវាយប្រហារដោយការហូរភក់រួចមកហើយ រួចលោកបានចេញបញ្ជាឱ្យសំលៀសមនុស្សចេញដោយឆាប់រហ័សពីបណ្តាតំបន់គ្រោះថ្នាក់ ។#យោងតាមផ្នែកការពារស៊ីវិលថា ក្នុងចំណោមមនុស្សស្លាប់ទាំង១៧នាក់ ១០នាក់ស្លាប់ដោយលង់ទឹក ៦នាក់ស្លាប់ក្នុងការហូរភក់ហើយម្នាក់ទៀតស្លាប់ដោយខ្សែភ្លើងឆក់ ៕