USA៖ សួនឧទ្យាន Millennium Park នៅ រដ្ឋ Chicago គឺជាសួនឧទ្យានមួយកន្លែងដែលមានពលរដ្ឋចូលចិត្តមកកំសាន្ត អង្គុយលេង អានសៀវភៅ ជារឿយៗ។ ប៉ុន្តែអ្វីដែលទាក់ទាញមនុស្សម្នាទាំងឡាយនោះ គឺនៅក្នុងឧទ្យាននេះមានអគារបាញ់ទឹកភ្លោះ Crown Fountain ដ៏ស្រស់ស្អាត។

អគារបាញ់ទឹកភ្លោះនេះត្រូវបានរចនាដោយសិល្បករជនជាតិអេស៉្បាញម្នាក់ឈ្មោះ Jaume Plensa និងក្រោមការឧបត្ថមពីគ្រួសារ Crown Family ជាទឹកប្រាក់ចំនួន ១០ លានដុល្លាសហរដ្ឋ។ អគារភ្លោះនេះ មានកំពស់ខ្ពស់ល្មម ១៥ម៉ែត ហើយអ្វីដែលពិសេសនោះ គឺអគារនេះមិនត្រឹមតែចេះបាញ់ទឺកប៉ុណ្ណោះទេ វាថែមទាំងបានបំពាក់នូវអំពូលកញ្ចក់ LED ដែលអាចបំភ្លឺមុខមនុស្សដែលមានចលនាបានថែមទៀតផង។

សូមបញ្ជាក់ថារូបមុខមនុស្សនៅលើកញ្ចក់អំពូលនេះ គឺជារូបពលរដ្ឋប្រហែល ១ពាន់នាក់ខុសៗគ្នា ដែលរស់នៅ Chicago នេះតែម្តង៕

width=486

width=484

width=480

width=482

width=481

ដោយ៖ មិនា ប្រភព៖ view