/អ្នកបើកបរម៉ូតូជនជាតិ អាល្លឺម៉ង់ ម្នាក់ដែលតែងតែបើកហួសល្បឿនកំណត់ជាច្រើនលើកច្រើនសារកាលពីថ្មីៗនេះគាត់បានបំបែកឯកទក្តកម្មរបស់ខ្លួនដោយបើកបរហួសល្បឿនកំណត់ជាលើកទី ២៦ដោយបានលើកម្រាមដៃកណ្ដាល (អោយក្ដ) ដល់កាម៉េរាថតល្បឿនរបស់ប៉ូលីសទៀតផង។ តែទោះជាយ៉ាងណាបុរសម្នាក់នេះមិនទាន់ត្រូវបានចាប់ខ្លួននៅឡើយ ហើយប៉ូលីសទីក្រុង ម៉ានីច បានស្វែងរកតាមចាប់ខ្លួនបុរសម្នាក់នេះតាំងពីពាក់កណ្ដាលខែមិនាមកម្លេះតែចាប់មិនបាន។គេសង្គេតឃើញបុរសម្នាក់នេះតែតែជិះម៉ូតូធំរបស់ខ្លួនហើយជិះហួសល្បឿនកំណត់ជានិច្ច។ បើតាមរបាយការណ៍គឺគេថតរូបបុរសម្នាក់នេះជាប់ ២៥ ដងហើយជាមួយនឹងលើកទី ២៦ នេះបុរសម្នាក់នេះមិនត្រឹមតែជិះហួសល្បឿនទេ ថែមទាំងអោយមួយដល់ក្រុមប៉ូលីសទៀតផង។ ខាងប៉ូលីសគេមានគ្រប់រូបថតដែលអាចជាភស្ភុតាងចាប់ចងបុរសម្នាក់នេះបាន តែចៃដន្យគេមិនស្គាល់ថាបុរសម្នាក់នេះជានរណាគេ ព្រោះសូម្បីតែស្លាកលេខម៉ូតូក៏មិនមានដែរ។

ដោយ៖ វឌ្ឍនាប្រភពពី៖ huffingtonpost