អង់គ្លេស៖ រឿងរ៉ាងដែលគួរអោយហួសចិត្ដមួយ ត្រូវបានកាមេរ៉ា មុខហាងលក់ទំនិញមួយកន្លែងចាប់បាន ហើយបង្ហោះចូលក្នុងអ៊ីនធ័រណេត ខណៈដែលចោរ ចិត្ដជាម្នាក់ បានឆក់ទូរសព្ទអតិថិជនម្នាក់ ដោយការជិះកង់យ៉ាងស្ទាត់ជំនាញរបស់គេ។

រឿងរ៉ាងដែលហួសចិត្ដនេះ ត្រូវបានកើតឡើង នៅតាមដងផ្លូវចាក់ថ្មមួយ កន្លែងប៉ែកខាងជើងទីក្រុង London ។ ទោះបីជាយ៉ាងណាក៏ដោយ ក៏បុរសដែលត្រូវចោរឆក់ទូរសព្ទនោះ មិនត្រូវបានគេស្គាល់ឈ្មោះទេ។ តែគាត់បាននិយាយថា គ្រាន់តែដាក់ទូរសព្ទចុះពីដៃ ដែលបានcall ទៅមិត្ដភ័ក្ររបស់គាត់ ចោរនោះឆក់យកភ្លាមតែម្ដង។ ដោយហួសចិត្ដពេក គាត់ក៏ដូចចោលក្នុងហាង ដោយមិនបានស្រែកអ្វីទាំងអស់។

បើតាមរបាយការណ៍របស់ក្រុមប៉ូលីស បានបង្ហាញថា ថ្មីៗនេះ មានក្រុមឆក់ទូរសព្ទ ដែលជាក្មេងស្ទាវជាច្រើននាក់ ក្នុងទីក្រុងឡុងដុន ហើយការឆក់របស់គេនោះទៀតសោត គឺគេប្រើតែមធ្យោបាយកង់នេះឯង។ របាយការណ៍ខាងលើ ក៏បានបន្ដដែរថា គឺវាមានចំនួន ៦៤ភាគរយហើយសម្រាប់ ៣ឆ្នាំចុងក្រោយនេះ។
ដោយ៖ វត្ដីប្រភព៖ dailymail