
អាឡឺម៉ង់៖ ប្រាសាទNeuschwanstein គឺជាប្រាសាទបុរាណមួយ បានកសាងឡើងនៅចុងសតវត្សរ៍ទី១៨ នៅក្នុងរដ្ឋប៉ាវ៉ារៀ នៅភាគខាងត្បូងប្រទេសអាឡឺម៉ង់ ដោយស្តេចលូតវីកទី២ប៉ុន្តែ ព្រះអង្គបានសោយទីវង្គត់មុនពេលកសាងរួច។ ប្រាសាទនេះ បានបើកឲ្យប្រជាពលរដ្ឋចូលទស្សនាក្នុងឆ្នាំ១៨៨៦និងមានប្រជាពលរដ្ឋជាង៦០លាននាក់បានមកទស្សនាប្រាសាទនេះ។ប្រាសាទNeuschwanstein បច្ចុប្បន្នជាកន្លែងដ៏ពេញនិយមមួយសំរាប់ភ្ញៀវទេសចរណ៍មកពីតំបន់អឺរ៉ុប មកកំសាន្ត លំហែកាយ ទស្សនាប្រាង្គប្រាសាទដ៏ល្អប្រណិត និង ទេសភាពដ៏ល្អប្លែកភ្នែកគួរឲ្យទាក់ទាញ។ ពិសេស ភ្ញៀវទេសចរណ៍ទាំងអស់ អាចស្វែងរកកន្លែងស្នាក់នៅបាន នៅជិតតំបន់ប្រាសាទNeuschwanstein ។








ដោយ៖ វណ្ណៈប្រភព៖ beautifulplacestovisit