ព្រះអង្គម្ចាស់អាលីរឺហ្សា ប៉ាហ៍ឡាវី បុត្រាពៅរបស់ស្តេចសាហ៍អ៊ីរ៉ង់ ដែលត្រូវផ្តួលរំលំកាលពីឆ្នាំ១៩៧៩ ដោយបដិវត្តន៍អ៊ិស្លាមបានធ្វើអត្តឃាតកាលពីថ្ងៃទី៤ មករា នៅក្នុងលំនៅឋានរបស់ទ្រង់ក្នុងទីក្រុងបូស្តុន ។ នេះជាការប្រកាសដោយព្រះរៀមរបស់ទ្រង់ព្រះអង្គម្ចាស់រឺហ្សាប៉ាហ៍ឡាវី ។ យោងតាមព្រះរៀមអង្គនេះថា ព្រះអនុជរបស់ទ្រង់បានតស៊ូចាប់តាំងពីច្រើនឆ្នាំមកហើយ នឹងការព្រួយបាក់ទឹកចិត្តចំពោះវាសនារបស់ប្រទេស និងការបាត់បង់ព្រះបិតា ដែលចូលទិវង្គតពេលគង់នៅនិរទេសក្នុងទីក្រុងគែរ កាលពីឆ្នាំ១៩៨០ និងការចូលទិវង្គតរបស់អនុជស្រីម្ចាស់ក្សត្រីឡីឡា កាលពីឆ្នាំ២០០១ ក្នុងបន្ទប់សណ្ឋាគារមួយនៃទីក្រុងឡុង ។#ប៉ូលិសក្រុងបូស្តុនជាកន្លែងដែលព្រះអង្គម្ចាស់អាលីរឺហ្សា ប៉ាហ៍ឡាវី បន្តការសិក្សាយកសញ្ញាបត្របណ្ឌិតនៅសាកលវិទ្យាល័យ HARWARD ពុំបានអះអាងនាពេលនេះពីការចូលទិវង្គតរបស់ទ្រង់ឡើយ ក៏ដូចជាសាកលវិទ្យាល័យដែរ ។#ប្រសូតនៅក្រុងតេហេរ៉ង់ក្នុងឆ្នាំ១៩៦៦ ព្រះអង្គម្ចាស់អង្គនេះស្នាក់នៅសហរដ្ឋអាមេរិក ចាប់តាំងពីឆ្នាំ១៩៧៩មក ៕