ប្រជាជន៧៥.០០០នាក់ នៃទីក្រុង ROCK-HAMPTON ស្ថិតនៅចំងាយ៥០០គីឡូម៉ែត្រ ខាងជើងក្រុង BRISBANE របស់អូស្ត្រាលី កាលពីថ្ងៃទី៤ មករា ត្រូវទឹកជន់លិចកាត់ផ្តាច់ពីកន្លែងផ្សេងៗ មកពីទឹកជំនន់យ៉ាងអាក្រក់បំផុតនៅភាគឦសានអូស្ត្រាលីពុំធ្លាប់ដែលមានពីមុនមក។ ប្រជាជននាំគ្នាយកបាវខ្សាច់ដាក់ព័ទ្ធជុំវិញផ្ទះ និងហាងទំនិញទាំងឡាយ ដើម្បីការពារការជោរជន់នៃស្ទឹង FITZROY ដែលហូរកាត់ទីក្រុងនេះ ដោយកំពស់ទឹកស្ទឹងនេះនាថ្ងៃទី៤ មករា បានឡើងដល់៩,២០ម៉ែត្រ ។ ទឹកត្រូវបន្តឡើងទៀតដល់កំពស់៩,៤០ម៉ែត្រ នាថ្ងៃទី៥ ឬទី៦ មករា ។ ពួកភ្នាក់ងារជួយសង្គ្រោះភ័យខ្លាចកំពស់ទឹកនៅតែខ្ពស់រយៈពេលយ៉ាងតិច២សប្តាហ៍ទ ៀត ដែលញ៉ាំងឱ្យមានការកើតមូសច្រើន ។ គេក៏បានព្រមានប្រាប់ប្រជាជនពីគ្រោះថ្នាក់នៃពស់វែក និងពពួកសត្វក្រពើផងដែរ ។ ពេលនេះជារដូវបង្កាត់ពូជ ហើយពពួកសត្វពស់ចាកចេញពីជំរកធម្មជាតិពេលមានទឹកជំនន់ ។ យោងតាមប្រជាជនថា ពពួកសត្វពស់វែកបានភៀសខ្លួនមកកាន់ដើមឈើ និងផ្ទះទាំងឡាយស្វែងរកកន្លែងស្ងួត ។ ចំពោះពពួកសត្វក្រពើពេលមានទឹកជន់លិចបែបនេះអាចបង្កគ្រោះថ្នាក់ខ្លាំងដែរ ៕