ព័ត៌មានអន្តរជាតិ ៖ ចៅហ្វាយជាយក្រុង នៃរដ្ឋ កាលីហ្វរញ៉ា សហរដ្ឋអាមេរិក ត្រូវបានជនដៃដល់ បាញ់សម្លាប់ស្លាប់ នៅឯផ្ទះរបស់លោក ខណៈភរិយា ជនរងគ្រោះ ត្រូវបានគេចាប់ឃាត់ខ្លួនយកទៅ ឃុំឃាំងជាបណ្តោះអាសន្ន នេះ  បើយោង តាម ការដកស្រង់ សម្រង់អត្ថបទផ្សាយ ពីគេហទំព័រសារ ព័ត៌មានបរទេស ប៊ីប៊ីស៊ី ។

/

មន្រ្តីប៉ូលីសជាន់ខ្ពស់ លោក   Crystal  Hernandez ​ បាន  គូស បញ្ជាក់ អោយដឹងថា​ ចៅហ្វាយក្រុង លោក Daniel Crespo មានវ័យ ៤៥ ឆ្នាំ បានមានជម្លោះ ដ៏   ខ្លាំង មួយ  និងធ្ងន់ធ្ងរ ជាមួយនឹងភរិយា របស់លោក គឺលោកស្រី Levette Crespo ។ នាងត្រូវបាន គេ គិតថា   បាន បាញ់សម្លាប់ស្វាមី របស់ ខ្លួន ខណៈកូនប្រុសវ័យ ១៩ ឆ្នាំ បានព្យាយាម ធ្វើ បទអន្តរាគមន៍  ពេលឈ្លោះយ៉ាងណាក៏ដោយចុះ

/

គួរបញ្ជាក់ថា លោក Crespo គឺជាចៅហ្វាយក្រុង Bell Gardens មានទីតាំងស្ថិតនៅក្នុងរដ្ឋ  កាលីហ្វរ ញ៉ាសហរដ្ឋអាមេរិក និងជាសមាជិកក្រុមប្រឹក្សាក្រុម អស់រយៈពេលជាង មួយទសវត្សរ៍មកហើយ ។ សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា គូស្វាមី   ភរិយាមួយគូនេះ  បានរៀបការជាមួយនឹងគ្នា ចាប់ តាំងពីឆ្នាំ ១៩៨៦ មកម្ល៉េះ បន្ទាប់ពីពួកគេបានក្លាយ ជាគូស្នេហ៍ លង់ស្រឡាញ់ ចាប់តាំងពីថ្នាក់វិទ្យា ល័យ ។ ខណៈមានសេចក្តី រាយការណ៍ ថា   មានការ  ផ្ទុះអាវុធ  នៅផ្ទះ ជនរងគ្រោះខាងលើ លោក Crespo ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ដើម្បីធ្វើការជួយ  សង្គ្រោះ បន្ទាប់ពីលោកទទួល រងរបួសជាច្រើនកន្លែង​ ជាអកុសល លោកបានស្លាប់ បាត់បង់   ជីវិត បាត់ទៅហើយ នៅតាមផ្លូវ នៅ ពេលដែលបញ្ជូនលោកទៅកាន់មន្ទីរពេទ្យ ។

គួរបញ្ជាក់ថា លោក Crespo បានជាប់ឆ្នោតជាបេក្ខភាព ក្រុម ប្រឹក្សា ក្រុង​ ក្នុងឆ្នាំ ២០០១ ដោយនៅ ក្នុងនោះ ក្នុងរយៈពេលដ៏ខ្លី បន្ទាប់មកទៀត លោកបានជាប់ ជា  បេក្ខភាពចៅហ្វាយក្រុងផ្ទាល់តែម្តង ៕

ប្រែសម្រួល ៖ កុសលប្រភព ៖ ប៊ីប៊ីស៊ី