ប្លែកៗ៖ នៅពេលដែលគេបង្ហាញរូបភាពវីដេអូ​​ នៃកូនង៉ែតស្រីតូចម្នាក់ ដែលមានអាយុមិនទាន់ដល់ ២ឆ្នាំផង បែរជាចេះហែលទឹក ដូចមនុស្សធំនោះ គឺបានធ្វើអោយមនុស្សជាច្រើននាក់មានការភ្ងាក់ផ្អើល និងកោតសរសើរ ពីភាពក្លាហាន របស់នាងតូចនោះ ផងដែរ។

width=452

អ្វីដែលអស្ចារ្យនោះ គឺសកម្មភាពហែលទឹករបស់នាងតូចនោះ អាចហែលផ្កាប់ ឬផ្ងារបានដូចមនុស្សពេញវ័យអញ្ចឹង។ ទោះបីជាយ៉ាងណាក៏ដោយ គេហទំព័របរទេសមួយបានចុះផ្សាយដែរថា កូនក្មេងស្រីតូចនេះ គឺមានឈ្មោះ Elizabeth មានវ័យ ១៦ខែ(តែមិនបានប្រាប់ពីសញ្ជាតិឡើយ) ប្រហែលជាទំនង បាននឹងកំពុងបង្ហាត់ហែលទឹក ដោយគ្រូបង្ហាត់ផ្នែក Infant Swimming Resource  (ISR)។

width=452

width=452

ជាមួយគ្នានេះផងដែរ នៅពេលដែលវីដេអូនេះ បានបង្ហោះចូលទៅក្នុងប្រព័ន្ធអ៊ីនធរណេតក៏មានមនុស្សជាច្រើន បានរិះគន់ផងដែរ ថាសកម្មភាពរបស់កូនស្រីតូចនោះ គឺមានអ្នកបង្ខំពីក្រោយ ទោះបីជានាងចង់ឈប់សម្រាកបន្ដិចក៏ដោយ។ នេះជាវីដេអូក្លីប សូមចុចដើម្បីមើល៕

 

ដោយ៖ នារីប្រភព៖ dailymail