ក្រុមហ៊ុនSonyនឹងរួមជាមួយLG, Sharp, Toshiba ផ្គត់ផ្គង់panels សំរាប់iPhoneថ្មី បើតាមការប៉ាន់ស្មាននឹងចាប់ផ្តើមនៅពាក់កណ្តាលចុងឆ្នាំនេះ។
តាមwebsite IHS Displaybank, Sony ចាប់ផ្តើមផលិតអេក្រង់តាំងពីខែមីនា/2012 និងបង្កើនល្បឿនបរិមាណផលិតនៅខែឧសភាដើម្បីឲទាន់ការចេញលក់iPhone នៅសរទរដូវខាងមុខនេះ។ប្រភពព័ត៌មាននេះបានឲដឹងថា អេក្រង់iPhone ជំនាន់ទី6 នឹងប្រើប្រាស់បច្ចេកវិទ្យាin-cell ដែលអនុញាតិបញ្ចូលដោយផ្ទាល់Sensor ជាមួយ LCD displayដើម្បីធ្វើឲវាក្លាយជាបន្ទះតែមួយគត់ ដែលជួយទូរស័ព្ទស្តើងជាងមុន។ ជាក់ស្តែងដំណាក់កាលផលិតអេក្រង់in-cell នេះ គឺពិតជាស្មុគស្មាញណាស់និងត្រូប្រើរយះពេលយូរ។ ដូច្នេះApple ត្រូវបន្ថែមអ្នកផ្គត់ផ្គង់មួយទៀតគឺSonyដើម្បីធានាដល់បរិមាណ។
រូបភាពសប្បនិមិ្មតiPhone ជំនាន់ទី6
ក្រុមហ៊ុនពីររបស់Taiwan AU Optronics និង Chimei Innolux ក៏មានសមត្ថភាពក្នុងការផលិតPanelsin-cell ប៉ុន្តែApple មិនបានជ្រើសរើសពួកគេធ្វើជាដៃគូឡើយដោយសារតែរោងចក្រមិនទាន់បានរៀបចំស្រួលបួលរហូតដល់ត្រីមាសទីII ឆ្នាំ2012។iPhone ជំនាន់ទី6 នឹងបញ្ចេញលក់នៅចុងឆ្នាំ2012នេះ ដោយប្រើប្រាស់អេក្រង់4 inch Retina ធ្វើឲរូបភាពSuper Smooth និងមុំមើលបានធំទូលាយ៕
ដោយ៖ nanoប្រភព៖ VB