អ្នកគាំទ្រក្រុមឈ្មោះបណ្តាញអ្នកសេ្នហាជាតិថៃ ឬក្រុមអាវលឿងប្រហែល១.០០០នាក់ កាលពីព្រឹកថ្ងៃទី១៨ មករា បានហែក្បួនពីបរិវេណទល់មុខវិមានរដ្ឋាភិបាលទៅកាន់ព្រះបរមរាជវាំង ដើម្បីដាក់ញត្តិប្រឆាំងរដ្ឋាភិបាលលោកអាប់ភីស៊ីត ថ្វាយព្រះមហាក្សត្រភូមិបុល អាឌុលយ៉ាដេត ។ ក្នុងញត្តិក្រុមជ្រុលនិយមនោះបានចោទប្រកាន់រដ្ឋាភិបាលពីបទបរាជ័យក្នុងការដោះស្រាយបញ្ហាជំ លោះព្រំដែនរវាងប្រទេសកម្ពុជា និងប្រទេសថៃ និងពីបទបរាជ័យក្នុងការធានាឱ្យបានការដោះលែងពលរដ្ឋថៃ៧នាក់ដែលកំពុងជាប់ឃុំឃាំងក្នុងប្រទេ សកម្ពុជា ។#ក្រុមបាតុករនោះដឹកនាំដោយលោក Chaiwat Sinsuwong បានចាប់ផ្តើមហែក្បួននៅវេលាម៉ោង៩និង៥៩នាទីព្រឹកថ្ងៃទី១៨ មករា ពីបរិវេណទល់មុខវិមានរដ្ឋាភិបាល ទោះបីជាបានដឹងថា ជនជាប់ចោទថៃ៤នាក់ទៀតក្នុងចំណោមជនជាប់ចោទ៥នាក់ដែលនៅជាប់ឃុំឃាំងក្នុងពន្ធនាគារព្រ ៃ.សក្នុងប្រទេសកម្ពុជា ត្រូវបានអនុញ្ញាតឱ្យនៅក្រៅឃុំជាមួយការបង់ប្រាក់ធានាដោយសាលាឧទ្ធរណ៍នៃព្រះរាជាណាចក្រ កម្ពុជាកាលពីព្រឹកថ្ងៃទី១៨ មករា ក៏ដោយ។ ក្រុមបាតុករទាំងនោះបានទៅដល់ព្រះបរមរាជវាំងនៅវេលាម៉ោង១១និង១៥នាទីព្រឹកថ្ងៃដដែល។#លោក Chaiwat ជាមេដឹកនាំក្រុមជ្រុលនិយមសៀមនោះបានចោទប្រកាន់ទាំងងងឹតងងល់ថា រដ្ឋាភិបាលថៃ និងរដ្ឋាភិបាលកម្ពុជាឃុបឃិតគ្នាមិនឱ្យដោះលែងលោកវីរ៉ា ស៊ុមខ្វាមឃីត ដើម្បីកុំឱ្យលោកចូលរួមធ្វើបាតុកម្ម ។ មេដឹកនាំក្រុមជ្រុលនិយមសៀមរូបនេះនិយាយថា ទោះបីជាពលរដ្ឋថៃ៦នាក់ ក្នុងចំណោម៧នាក់ដែលត្រូវចាប់ខ្លួនក្នុងប្រទេសកម្ពុជាត្រូវបានដោះលែងឱ្យនៅក្រៅឃុំដោយការ បង់ប្រាក់ធានាក៏ដោយ ក៏គោលបំណងរបស់ពួកគេគឺត្រូវធ្វើយ៉ាងណាឱ្យពលរដ្ឋថៃទាំង៧នាក់នោះបានវិលត្រលប់មកស្រុកវ ិញទាំងអស់គ្នា ។ ប៉ូលិសជិត៥០០នាក់ត្រូវបានដាក់ពង្រាយដើម្បីការពារការធ្វើបាតុកម្មរបស់ក្រុមជ្រុលនិយមសៀម នោះ៕