ព័ត៌មានអន្តរជាតិ ៖ មនុស្សពីរនាក់ ត្រូវបានគេបញ្ជាក់អោយដឹងថា មានភាពភ័យខ្លាច ថាអាចស្លាប់ បាត់បង់ជីវិត បន្ទាប់ពីយន្តហោះ ធន់តូចមួយគ្រឿង បានបុកគ្នាជាមួយនឹង  យន្តហោះចម្យាំងរបស់ ប្រទេស អាល្លឹម៉ង់ ដែលកំពុងតែធ្វើការ ហ្វឹកហ្វើនហោះ លើអាកាសរបស់ខ្លួន  នៅឯ   ភាគកណ្តាល ប្រទេសនេះ ទំព័រសារព័ត៌មាន បរទេស អាល់ហ្ស៊ីរ៉ា ចេញផ្សាយអោយដឹង ប៉ុន្មានម៉ោងមុននេះបន្តិច

/

សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា ពីលុត ជាអ្នកបើកបរម្នាក់ និង  អ្នក ដំណើរម្នាក់ផ្សេងទៀត បានបាត់ខ្លួន ក្រោយពី យន្តហោះទាំងពីរ បានបុកគ្នា ពោល រវាង យន្តហោះ ដឹកអ្នកដំណើរធុនតូច និងស្រាល បុកគ្នាជាមួយនឹង យន្តហោះ ចម្បាំង   យោធា  នៅឯតំបន់ជនបទ ជិតទីប្រជុំជន នោះគឺ ធ្លាក់និងបានផ្ទុះឆេះ យ៉ាងសន្ធោសន្ធៅ ផ្ទាល់តែម្តង ។ 

/

ប្រភពអះអាងអោយដឹងថា គ្រោះថ្នាក់កម្រ  ក្នុងស្រុក  លើកនេះ បានកើតឡើង វេលាម៉ោង ១២ និង ៤០ នាទី (GMT) នៅឯស្រុក   Olsberg-Elpe   រដ្ឋ   North  Rhine-Westphalia ចម្ងាយប្រមាណជាង ៤២០ គ.ម ពីភាគខាងត្បូង ឆៀងខាងលិច ទីក្រុង Berlin ៕

/

ប្រែសម្រួល ៖ កុសលប្រភព ៖ អាល់ហ្ស៊ីរ៉ា