0h ថ្ងៃទី 13/9 ម៉ោងនៅកម្ពុជា, ព្រឹត្តិការណ៍បង្ហាញខ្លួន iPhone ជំនាន់ទី6 របស់ Apple ត្រូវបានបើកសម្ភោធជាផ្លូវការ។
Apple នឹងចាប់ផ្តើមទទួលការកុម្មង់ទិញ iPhone 5 ចាប់ពីថ្ងៃទី14/9 ជាមួយបី Version គឺ16GB,32GB និង64GB និងចាប់ផ្តើមដាក់លក់ចាប់ពីថ្ងៃទី 21/9 នៅលើបណ្តាទីផ្សារប្រទេសធំៗមួយចំនួន ហើយរហូតដល់ខែធ្នូ ទើបបើកលក់ទូលាយចំពោះ 100ប្រទេស ជាមួយ 240 netwroks។តំលៃលក់សំរាប់បី Version នេះគឺ 199USD, 299USD និង 399USD នៅអាមេរិច។ iPhone 5 នឹងដាក់លក់រួមជាមួយ iPhone 4 8GB និង iPhone 4S 16GB។ iPhone 3GS ត្រូវបានបញ្ចប់ក្នុងការផលិត។ ចំណែក iOS 6 នឹងបញ្ចេញឲ្យប្រើប្រាស់នៅថ្ងៃទី19/9 សំរាប់ iPhone 4S, iPhone 4, iPhone 3GS, iPad 2012, iPad 2, iPod Touch Gen 4 ហើយនិងផលិតផលថ្មី iPhone 5។
iPhone 5
ខាងក្រោមនេះ គឺជាលក្ខណៈពិសេសមួយចំនួន ក៏ដូចជារូបភាព និងវីដេអូស្តីពី iPhone 5, សូមទស្សនាទាំងអស់គ្នាណា !
> អេក្រង់ទំហំ 4 Retina, 1136 x 640 pixels, 326ppi, contrast 800:1, brightness 500 cd/m2> កញ្ចក់អេក្រង់ប្រឆាំងនឹងស្នាមនៃម្រាមដៃ (ពេលចុចប្រើប្រាស់ទូរស័ព្ទ)> CPU Apple A6> ប្រើប្រាស់ nano-SIM, មិនប្រើ micro-SIM ទៀតឡើយ> មានប្រវែងវែងជាងមុន និងមានកំរាស់ស្តើងតែ 7,6mm> ទម្ងន់នៃទូរស័ព្ទ 112gram> អាច Connect WiFi, GPS, GLONASS, Bluetooth 4.0> Camera iSight 8MP, ថតវីដេអូ 1080p 30 frames / second> Camera ថតរូប HD ទំហំ 1.2MP> កាសស្តាប់ចម្រៀងប្រភេទថ្មីស្រឡាង










ដោយ៖ សិលាប្រភព៖ TTE & VE