ជនឈ្មោះ JARED LEE LOUGHNER ជាយុវជនម្នាក់ទទួលការចោទប្រកាន់ពីបទបាញ់ប្រហារកាលពីថ្ងៃទី៨ មករា កន្លងមកនេះលើមនុស្ស២០នាក់ក្នុងឱកាសនៃកិច្ចប្រជុំជាសាធារណៈមួយនៅទីក្រុងទុកសុន រដ្ឋអារីហ្សូណា បណ្តាលឱ្យមនុស្សស្លាប់៦នាក់ និងរបួស១៤នាក់ក្នុងនោះមានសមាជិកាសភានៃគណបក្សប្រជាធិបតេយ្យលោកស្រី GABRIELLE GIFF-ORDS ផងត្រូវបានគេនាំឡើងតុលាការនៅក្រុង PHOENIX ជាលើកដំបូងកាលពីថ្ងៃទី១០មករា ។# បណ្តាតំណាងអយ្យការសហព័ន្ធធ្វើការចោទប្រកាន់លើរូបគេពីបទឧក្រិដ្ឋចំនួន៥ ជាពិសេសការប៉ុនប៉ងធ្វើឃាតប្រឆាំងលោកស្រី GABRI-ELLE GIFFORDS ។ LOUGHNER អាយុ២២ឆ្នាំ បានដើរចូលបន្ទប់តុលាការដោយងើបក្បាលខ្ពស់។ រូបគេពុំបានធ្វើសេចក្តីថ្លែងការណ៍ឡើយ ក៏ប៉ុន្តែបានឆ្លើយតបដោយសំលេង#ខ្លាំងៗចំពោះការចោទសួរទាំងឡាយដល់រូបគេ។ ជននេះនិយាយថា រូបគេពិតជាដឹងច្បាស់ណាស់ពីការដាក់បន្ទុកប្រឆាំងខ្លួន ។ មេធាវីមួយរូបធានាការពារដល់គេហើយចៅក្រមបានសំរេចថា ជនជាប់ចោទនឹងត្រូវឃុំខ្លួនរហូតដល់មានបទបញ្ជាថ្មី ។#ពួកអ្នកស៊ើបអង្កេតបានរកឃើញនៅផ្ទះរបស់ខ្មាន់កាំភ្លើងនូវឯកសារមួយដែលបង្ហាញថា យុវជនរូបនេះគ្រោងសម្លាប់សមាជិកាសភារូបនោះ ។ ការបាញ់ប្រហារនោះបណ្តាលឱ្យមានភាពក្តុកក្តួលនៅសហរដ្ឋអាមេរិកដោយប្រធានាធិបតីលោកបារ៉ាក់ អូបាម៉ា បានប្រកាសពីការស្មឹងស្មាធិមួយដើម្បីគោរពវិញ្ញាណក្ខ័ន្ធបណ្តាជន#រងគ្រោះ ៕