អ្វីដែលដែល iFan ជាច្រើននាក់បាន និងកំពុងរង់ចាំយ៉ាងអន្ទះសារ អស់រយះពេលដ៏យូរហើយនោះ ឥឡូវបានមកដល់ទីផ្សារប្រទេសកម្ពុជាហើយ។
តាមរយះគេហទំព័រទូរស័ព្ទក្នុងស្រុកមួយបានបង្ហាញឲ្យឃើញថា តំលៃលក់នៃស្មាតហ្វូនស៊េរីថ្មីដ៏ទំនើបរបស់ Apple ដែលទើបតែដាក់បង្ហាញខ្លួនកាលពីថ្ងៃទី12/9 នៅអាមេរិចនោះ ត្រូវបានដាក់លក់ក្នុងតំលៃដ៏ខ្ពស់មួយគឺ 1.200 USD(មួយពាន់ពីររយដុល្លារអាមេរិច) សំរាប់ iPhone 5ទំហំ 16 GB version អន្តរជាតិ។ តំលៃនេះគឺមិនសូវខុសគ្នាប៉ុន្មានទេ សំរាប់តំលៃដាក់លក់លើទីផ្សារនៅហុងកុង និង វៀតណាមដែល Camnews បានផ្សាយកាលពីព្រឹកម្សិលមិញ។

សំរាប់ iPhone 5 32 GB និង 64 GB នៅមិនទាន់ដាក់តំលៃនៅឡើយទេ។ តែបើតាមបទពិសោធន៍ការដាក់លក់ iPhone ស៊េរីមុនៗមក តំលៃរវាង iPhone 16 GB និង 32 GB , រវាង iPhone 32 GBនិង 64 GB គឺចន្លោះពី 100 ទៅ 150 USD។ សំរាប់ព័ត៌មានពីតំលៃ iPhone 5 32 GB និង 64 GBCamnews នឹងធ្វើការទំនាក់ទំនងស្វែងរក ដើម្បីចុះផ្សាយជូនប្រិយមិត្តទស្សនានៅពេលក្រោយៗយ៉ាងឆាប់បំផុត៕
ដោយ៖ សិលា