ស្ថានីយទូរទស្សន៍ ATV បានធ្វើកម្មវិធី ប្រកួតប្រជែងទី ១ របស់ខ្លួនដែលមានឈ្មោះថា 2012 Mr.Asia Contest ដែលធ្វើឡើងកាលពីប៉ុន្មានថ្ងៃមុននេះគឺជាការប្រកួតស្វែងរកបុរសសង្ហាដែលគេសង្កេតឃើញមានបុរសៗគ្រប់វ័យចូលរួមចំនួន ២៤ នាក់ដែលក្នុងនោះគេឃើញមានប្រុសសង្ហាសាច់ដុំធំក៏ដូចជាបុរសចំណាស់ក្បាលពោះធំផងដែរ។/កម្មវិធីនេះត្រូវបានជ្រើសរើសបុរសដែលមានសមត្ថភាព ភាពក្លាហាន និងអាចមានរូបរាងសង្ហាទៀតនោះរឹតតែប្រសើ ហើយក្នុងនោះគេឃើញមានបុរសម្នាក់ដែលមានវ័យចំណាស់ជាងគេបានចូលរួមក្នុងកម្មវិធីនោះផងដែរគឺលោក Tang Kan Man អាយុ ៥៣ ឆ្នាំ។/ក្នុងកម្មវិធីនេះមានអ្នកកាត់សេចក្ដីចំនួន ៥ រូបដូចជា Yip Ka Bo ប្រធានរងស្ថានីយ ATV លោកYip Sing Cheung អ្នកដឹកនាំកម្មវិធី Strawberry Yeung, Eunis Yiu និង Santino តែយ៉ាងណាចំពោះលទ្ធផលគឺត្រូវបានសម្រេចដោយការបោះឆ្នោតតាមរយៈការផ្ញើរសារគាំទ្រពីសំណាក់អ្នកទស្សនាផ្ទាល់៕

/

/

ដោយ៖ ផានិតប្រភពពី៖ jaynestars