កាលពីប៉ុន្មានសប្តាហ៍កន្លងទៅនេះ Nokia បានធ្វើការបង្ហាញកំពូលស្មាតហ្វូន Window Phoneរបស់ខ្លួនមួយ ស្ថិតក្នុងត្រកូល Lumia គឺ Lumia 1020។ ស្មាតហ្វូនថ្មីនេះ មានភាពលេចធ្លោ ដែលធ្វើឲ្យអ្នកប្រើប្រាស់ចាប់អារម្មណ៍បំផុតនោះគឺ សមត្ថភាពថតរូបដ៏ច្បាស់ ជាមួយកាមេរ៉ាទំហំយក្ស៤១ មេហ្គាភិចហ្សែល។

ភាពលេចធ្លោជាមួយកាមេរ៉ាទំហំយក្សនេះ បានធ្វើឲ្យមនុស្សមួយក្រុមបានយកវា ធ្វើពិសោធសាកល្បងគុណភាពវីដេអូ ដោយថតវីដេអូ ពីកូនឧទ្ធម្ភាគចក្រ ច្នៃដោយខ្លួនឯងមួយ និងបញ្ជាពីចំងាយដោយប្រើតេឡេបញ្ជា។

/

ជាលទ្ធផលពិតជាធ្វើឲ្យពួកគេភ្ញាក់ផ្អើល ចំពោះសមត្ថភាពប្រឆាំងភាពញ័រ និងគុណភាពថតរូបពីកាមេរ៉ាទំហំ ៤១ មេហ្គាភិចហ្សិល របស់ Nokia Lumia 1020 ពិតជាល្អមែន។

ទស្សនាវីដេអូខាងក្រោម ទាំងអស់គ្នា៖

ទស្សនាវីដេអូ បែបប្លែកៗ កំប្លែង គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត សូមចុចត្រង់នេះ !!!

ដោយ៖ សិលាវីដេអូ៖ youtube