ព័ត៌មានអន្តរជាតិ ៖ រដ្ឋមន្រ្តីក្រសួង សាធារណៈការណ៍ ប្រទេសចិនអោយដឹងថា ក្រុមអ្នកជួញសង្គ្រោះ កំពុងតែមានបញ្ហាប្រឈមជាខ្លាំង ជាមួយនឹងពេលវេលា ក្នុងការស្វែងរក ក្រុមអ្នកនៅរស់រានមានជីវិត ក្នុងចំណោមអ្នកបាត់ខ្លួនរាប់រយនាក់ បន្ទាប់ពីនាវា Cruise Ship ធន់យក្ស ដឹក  អ្នក ដំណើរមួយគ្រឿង បានក្រឡាប់លិច នៅឯទន្លេ Yangtze អំឡុងជួបស្ថានភាព អាកាសធាតុអាក្រក់ ។

/

រាប់ពាន់នាក់ នៃក្រុមការងារជួយសង្គ្រោះ បានបំពេញការងារទាំងយប់ ជាមួយនឹង​សម្យទាតួនាវាដែល ក្រឡាប់លិចនោះ អណ្តែតមកលើផ្ទៃទឹក នៅក្នុងខេត្ត Hubei ។    របាយការណ៍ បញ្ជាក់  អោយ  ដឹងថា ហោចណាស់ មនុស្ស ៧ នាក់ មានសេចក្តីរាយការណ៍ ថាបានស្លាប់បាត់បង់ជីវិត ខណៈ ១៤នាក់ផ្សេង ទៀតត្រូវបានជួយសង្គ្រោះអោយរស់រាន  មានជីវិត   ពី  នាវា Eastern Star ដែលបានផ្ទុកមនុស្សសរុប ៤៥៦ នាក់ ពីជន់លិច ។

បណ្តា បងប្អូន ក៏ដូចជា​ សាច់ញ្ញាត្តិជនរងគ្រោះជិះលើនាវា ខាងលើ មានការខឹងសម្បារជាខ្លាំងជាមួយ នឹងកង្វះខាត ក្នុងការផ្តល់ព័ត៌មាន បន្តបន្ទាប់    ។  គួរបញ្ជាក់ថា នាវាមួយគ្រឿងនេះ បានក្រឡាប់លិច នារាត្រីថ្ងៃច័ន្ទ ដើមសប្តាហ៍កន្លងទៅ វេលាម៉ោង ២១ និង  ៣០ នាទីយប់ (ម៉ោងក្នុងស្រុក ប្រទេសចិន) ភាគច្រើននៃក្រុមអ្នកធ្វើដំណើរ លើនាវា គឺជាភ្ញៀវទេសចរជនជាតិចិន អាយុចន្លោះពី ៥០ ទៅ ៨០ ឆ្នាំ

/

គួរបញ្ជាក់ថា ក្រុមមនុស្ស មានឱកាសរស់រានមានជីវិត ពីហេតុការណ៍គ្រោះថ្នាក់ខាងលើ រួមមាន កាពី ទែននាវា ក៏ដូចជា ប្រធានក្រុមវិស្វកម្ម ទាំងពីរនាក់ ត្រូវបានឃាត់ខ្លួន និង   យកទៅកាន់មន្ទីរឃុំខ្លួន ។ កាពីទែននាវា ដែលរងនូវការចោទប្រកាន់ និង ចាប់ឃាត់ខ្លួននោះ អោយដឹងថា នាវាខាងលើ បានជួប នឹងហេតុការណ៍ អាក្រក់ ព្យុះ cyclone ភ្លាមៗ ក៏បានក្រឡាប់លិច ត្រឹមតែមួយពព្រិចភ្នែកតែម្តង ៕

- អាន ៖ លិចនាវា ទេសចរណ៍ Cruise Ship ដឹកមនុស្ស សរុប ៤៥០ នាក់ នៅកណ្តាលទន្លេ

/

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី