សុភាសិតចាស់បុរាណខ្មែរតែងនិយាយថា ​លួចគេវាគ្រាន់ គេទាន់វាក្រែល សុភាសិតពិតជាមិនខុសឡើយ។ ការដែលមិនចេះរកស៊ី ដើរតែលួចប្លន់គេ គឺជាទង្វើមួយដែលសង្គមមនុស្សស្អប់ខ្ពើមបំផុត។ ដូច្នេះនៅពេលសកម្មភាពទាំងនោះត្រូវបានម្ចាស់តាមទាន់ ពិតជាត្រូវឈឺខ្លួនមិនខានឡើយ។

ជាក់ស្តែងនៅក្នុងវីដេអូបរទេសខាងក្រោមនេះ បានបង្ហាញអំពីសកម្មភាពចោរពីរនាក់ចូលទៅប្លន់នៅក្នុងហាងលក់របស់របរប្រើប្រាស់មួយកន្លែង តែប្រហែលជាទើបតែរៀនប្លន់ផងក៏មិនដឹង ហើយក៏ជាថ្ងៃស៊យរបស់ពួកវាផង ទើបសកម្មភាពប្លន់នោះមិនបានសំរេចឡើយ ដោយត្រូវម្ចាស់ហាងបាញ់ឧស្ម័នម៉្យាងចូលភ្នែក និងចាប់វាយទាត់ធាក់យ៉ាងចាស់ដៃផងដែរ។

/

រូបភាពចោរប្លន់ម្នាក់ដែលត្រូវម្ចាស់ចាប់បាន និងវាយទាត់ធាក់

សូមទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

សូមប្រជាពលរដ្ឋខ្មែរយើងទាំងអស់ ជាពិសេសយុវវ័យដែលជាទំពាំងស្នងឫស្សី ចៀសវាងឲ្យឆ្ងាយនូវទង្វើដែលសង្គមស្អប់ខ្ពើមទាំងនេះ ហើយខិតខំរៀនសូត្រក្រេបយកចំណេះដឹងឲ្យបានខ្ពង់ខ្ពស់ ដើម្បីចូលរួមបំរើប្រទេសជាតិយើងឲ្យបានរីកចំរើនទាំងអស់គ្នា៕

ដោយ៖ និស្ស័យប្រភព៖ youtube