អាជ្ញា​ធរ​​រាយការណ៍​កាលពីថ្ងៃទី១៧ មករា ថា ​ទឹកជំនន់​បណ្តាលឱ្យ​មនុស្សស្លាប់​ និងបាត់​ខ្លួន​​យ៉ាង​តិច​៤០​នាក់ នៅអាហ្វ្រិក​​ខាងត្បូង ។ #ទឹកជំនន់​​ក៏ប៉ះពាល់​ផង​ដែរ ដល់ប្រទេស​ម៉ូហ្សំប៊ិក ​ជិត​ខាង​ដែល​នៅទីនោះ​មានសេចក្តី រាយ​ការណ៍​​ពីមនុស្ស​ស្លាប់​១០​នាក់ ហើយ​គេហ​ដ្ឋាន​ជា​ច្រើនពាន់ខ្នង​រងការ​ខូចខាត ។# ខេត្ត​អាហ្រ្វិក​ខាង​ត្បូង​ចំនួន៧ ក្នុង​ចំណោម​​​ខេត្ត​ទាំង​៩​របស់​ប្រទេស​នេះ​ត្រូវ​ប្រកាស​ថា ជាតំបន់​រងគ្រោះ ។ កង​ទ័ព​ស្ថិត​ក្នុង​ស្ថាន​ភាព​ប្រកាស​អាសន្ន ដើម្បី​ជួយ​ជំលៀស​​មនុស្ស​ចេញ​ក្នុង​ករណី​ចាំ​បាច់ពិសេស​ប្រជាជន​រស់នៅក្នុង​តំបន់​​ទាំង​ឡាយ​ក្បែរ​​ទំនប ់​ធំៗ ៕