នៅ​ប្រទេស​កូដ​ឌី​វ័រ ដែល​មាន​វិបត្តិ​​​នយោ​បាយ​​ក្រោយ​ការបោះ​ឆ្នោត​​ប្រធានាធិបតី​ជុំ​ទី​២ មក ​ប៉ូលិស​​​៦​នាក់​បានត្រូវ​​ស្លាប់​កាលពី​ថ្ងៃទី១២ មករា ហើយ​ទា​ហានអ.ស.ប ៣​នាក់​ត្រូវ​របួស​​។​ភាព​តឹន​តឹង​មានការ​កើន​ឡើង​នៅ​កូដ​ឌី​វ័រ ។ ​កាល​​ពី​​ថ្ងៃ​ទី១២ មករា អ្នកនាំ​ពាក្យ​ម្នាក់​​របស់​បេសកកម្ម​អ.ស.​ប នៅ​កូដ​ឌីវ័រ ​ONUCI ​រាយ​​ការណ៍​​ថា ទា​ហាន​​មួក​ខៀវ អ.ស.ប ៣​នាក់​ត្រូវ​​របួស​ស្រាល​នៅ​ទី​ក្រុង ​អាប៊ីដ ​ហ្សាន់ ​ក្នុង​ការ​​​ពួន​ស្ទាក់​វាយ​ប្រហារ​មួយ​របស់​​កង​កំលាំង​ដែល​​ស្មោះ​ត្រង់​នឹង​លោកហ្សេ​បាបូ ។​ ​ការ​ប៉ះ​ទង្គិច​គ្នា​កើត​មាន​​នៅ​អាបូ​បូ​ជា​សង្កាត់​មួយ​​ដែលប្រជា​ជនភាគច្រើន​គាំទ្រ​​ប្រធា​នា​ធិបតី​ ជាប់​ឆ្នោត​​​លោក​អា​ឡាស់​សាន អ៊ូ​អាតារ៉ា ។# ថ្ងៃទី១២ មករា ​មានការ​ប៉ះ​ទង្គិច​​គ្នា​ថ្មីៗ​​ផ្ទុះ​ឡើង​នៅ​ទីក្រុង​អា​ប៊ីដ ហ្សាន់ ​រវា​ង​ពួកអ្នក​គាំទ្រ លោក​អ៊ូ​អា​តាវ៉ា​​ និ​ង​កង​កំលាំង​​​ដែល​ស្មោះ​ត្រង់​​​​​ចំពោះ​​លោក​ហ្សេ​បា​បូ ។ ប៉ូលិស​យ៉ាង​តិច​៦​នាក់​បានត្រូវ​ស្លាប់​នៅសង្កាត់​​អាបូបូ មូលដ្ឋាន​​​បង្អែក​របស់​លោក​អ៊ូអាតារ៉ា ក្នុងរដ្ឋ​ធានី​កូ​ដឌី​វ័រ ​។ ប្រជា​​ជន​សង្កាត់​នោះ​និយាយ​ថា​បាន​ឃើញ​​រថ​យន្ត​ប៉ូលិស​​៤​គ្រឿង​ត្រូវ​ភ្លើង​ឆេះ​ជា​មួយ​សាក​សព​ប៉ូលិស ​​៤​នាក់ស្ថិត​នៅ​ក្នុងនោះ៕