ភ្នំពេញ ៖ បុរសជាកម្មករ បើករថយន្ដដឹក ដីម្នាក់ បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ បន្ទាប់ពីរថយន្ដដឹកដីមួយគ្រឿងទៀតបាន ក្រឡាប់មកលើរថយន្ដរបស់ខ្លួន ហើយកៀប ជាប់នឹងកាប៊ីន កាលពីវេលាម៉ោង៣និង៣០ នាទីរសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៣ ស្ថិតនៅក្នុងការដ្ឋានមួយកន្លែងនៃបឹងពោង ពាយ ក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មីខណ្ឌ សែនសែន ដែលការស្លាប់របស់ជនរងគ្រោះ នេះ បានធ្វើឱ្យប្រពន្ធក្មេងខ្ចីយំបោកខ្លួនព្រោះ តែពួកគេ ទើបនឹងរៀបការបាន៧ថ្ងៃ ។
យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ច មូលដ្ឋាន ដែលចុះទៅវាស់វែងនៅកន្លែង កើតហេតុបានឱ្យដឹងថា ជនរងគ្រោះដែល ត្រូវក្រឡាប់លើ ហើយកៀបជាប់នៅកាប៊ីន ខាងលើនេះ មានឈ្មោះផល សុផាត អាយុ ២៦ឆ្នាំ រស់នៅភូមិអង្គរជ័យ ឃុំមហាខ្ញូង ស្រុកកោះសូទិន ខេត្ដកំពង់ចាម រីឯភរិយា ឈ្មោះស្រីកា អាយុ២២ឆ្នាំ ។
សមត្ថកិច្ចបានបន្ដថា មុនពេលកើតហេតុ ជនរងគ្រោះបានបើករថយន្ដដោយដឹកដី ពេញម៉ាកនីសាន់ ពាក់ស្លាកលេខភ្នំពេញ 3B-0889ហើយចូលទៅក្នុងការដ្ឋានខាង លើ ដើម្បីទយគូថចាក់ដី ។
ពេលនោះរថយន្ដ ដឹកដីមួយគ្រឿងទៀត ពាក់ស្លាកលេខភ្នំពេញ 3A-1593 បានចូលមកចាក់ដែរ ប៉ុន្ដែ ពេលកំពុងបើក ក៏ផុងដី បណ្ដាលឱ្យរថយន្ដ ក្រឡាប់ទៅខាងស្ដាំទៅលើរថយន្ដរបស់ជនរងគ្រោះ ហើយគៀបជនរងគ្រោះជាប់នឹង កាប៊ីន បណ្ដាលឱ្យស្លាប់ភ្លាមៗតែម្ដង។
ក្រោយកើតហេតុសពជនរងគ្រោះ ត្រូវ បានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារ រីឯ រថយន្ដទាំងពីរ ត្រូវបាននាំយកទៅរក្សាទុក នៅការិយាល័យចរាចរជើងគោក ដើម្បីចាត់ ការបន្ដទៀត៕





ផ្តល់សិទ្ធិដោយ៖ ដើមអំពិល