មុននេះ រូបភាពផ្នែកខាងក្រោយរបស់ស្មាតហ្វូន ដូចនឹង HTC One ប៉ុន្តែមានការរចនាម៉ូតអាចដោះសំបកចេញបាន និង Support ប្រើបានស៊ីមពីរ ត្រូវបានចែករំលែកលើអ៊ីនធឺណេត។ ជាក់ស្តែង ថ្មីៗនេះ អ្នកតំណាងរបស់ក្រុមហ៊ុនទូរស័ព្ទតៃវ៉ាន់ ទើបតែចេញមុខបញ្ជាក់ ទទួលស្គាល់ព័ត៌មានថា ពិតជាមាន One Version ស៊ីមពីរមែន ហើយនឹងត្រូវចែកចាយទៅបណ្តាក្រុមហ៊ុនប្រព័ន្ធទូរស័ព្ទចល័តនៅប្រទេសចិន។

នៅតែរក្សាររូបរាងដូច Version ដើម ប៉ុន្តែ HTC One SIM 2 អាចដោះសំបកធ្វើពីលោហធាតុផ្នែកខាងក្រោបាន ដើម្បីដាក់បន្ថែមស៊ីម និងមេម៉ូរីក្រៅ microSD។ 

/

ទន្ទឹមនឹងការបញ្ជាក់ពីព័ត៌មាននៃ HTC One Version ស៊ីមពីរ, ចែករំលែកជាមួយEngadget Chinaអ្នកតំណាងរបស់ HTC នៅបានបង្ហើឲ្យដឹងថា Version HTC One ពណ៌ក្រហម នឹងត្រូវបានក្រុមហ៊ុនធ្វើការចែកចាយ នូវចំនួនមានកំនត់មួយទៅប្រទេសជប៉ុន និងលើទីផ្សារពិសេសៗមួយចំនួន៕

ដោយ៖ សិលាប្រភព៖ VE