កីឡាករខ្សែប្រយុទ្ធរបស់ Barcelona មេស្ស៊ី និងខ្សែប្រយុទ្ធរបស់ Real Madrid រូណាល់ដូ
ត្រូវបានគេកត់សំគាល់ថាជាកីឡាករល្អបំផុតនៅក្នុងពិភពលោកនៅក្នុងការប្រកួតប្រជែង
ក្នុងពីររដូវកាលកន្លងមក។

ដោយឡែកកីឡាករ មេស្ស៊ីបាននិយាយថា ខ្ញុំមិនមានបំណងក្នុងការប្រកួតប្រជែង
ជាមួយនឹងរូណាល់ដូនោះទេហើយខ្ញុំគ្រាន់តែចង់ជួយអោយក្រុមខ្ញុំឈ្នះការប្រកួតតែ
ប៉ុណ្ណោះ។
គួរបញ្ជាក់ផងដែរថាកីឡាករខ្សែប្រយុទ្ធដ៏ឆ្នើមរបស់ពិភពលោកទាំងពីរតែងតែទទួលបាន
ការប្រៀបធៀបជារឿយៗ ដោយឡែក Camnews ក៏ធ្លាប់បានចេញផ្សាយនូវអត្ថបទដែល
និយាយអំពីការប្រៀបធៀបនេះផងដែដែលបានធ្វើអោយលោក Figo គិតថាវាជារឿងអត់
ប្រយោជន៍ចំពោះការប្រៀបធៀបទៅលើកីឡាករទាំងពីរនេះដោយលោកបាននិយាយថា
វាមិនត្រឹមត្រូវទេដែលយើងធ្វើការប្រៀបធៀបរវាង រូណាល់ដូនិង មេស្ស៊ី
ខ្ញុំចូលចិត្តទស្សនាការប្រកួតរបស់កីឡាករទាំងពីរ, ហេតុអ្វីចំបាច់ជ្រើសរើសថាអ្នកណា
ល្អជាង៕

ប្រភព៖ ESPNSTAR
ដោយ វឌ្ឍនា