ក្មេងស្រីដ៏ឆ្លាតវៃម្នាក់ដែលមានឈ្មោះថា​ Sonia Yang បានធ្វើឱ្យមានការភ្ញាក់ផ្អើល
យ៉ាងខ្លាំងនៅពេលដែលខ្លួនមានអាយុ ១០ ​ឆ្នាំ អាចនិយាយបានស្ទាត់ជំនាញដល់
ទៅ ១០ ភាសា។


Sonia Yang តារាភាសា​​ ជនជាតិ អង់គ្លេស ដើមកំណើតអាស៊ី

កាលពីពេលថ្មីៗនេះ Sonia Yang ទទួលបានតំណែងថ្មីមួយក្នុងការប្រលងផ្នែកភាសា
ដែលត្រូវបានធ្វើឡើងនៅតំបន់ភាគខាងជើងឈាងខាងលិចនៃប្រទេស អង់គ្លេស នោះ
គឺតំណែង �អ្នកភាសាវ័យក្មេងបំផុត� បន្ទាប់ពីក្រុមគ្រូបង្រៀនបានរកឃើញថា នាងមាន
ចំណេះដឹងផ្នែកភាសាដែលគួរកោតសរសើរ។

Sonia Yang កំពុងរស់នៅក្នុងក្រុង Cheadle Hulme តំបន់ Stockport ប្រទេស អង់គ្លេស
ប៉ុន្ដែ ស្រុកកំណើតរបស់នាងគឺនៅ តៃវ៉ាន់ ។ Sonia Yang បានទៅរស់នៅក្នុងប្រទេស
អង់គ្លេស នៅពេលនាងចាប់ផ្ដើមរៀនបថមសិក្សា។នៅពេលទៅដល់ប្រទេស អង់គ្លេស​
Sonia មានភាពស្ទាប់ជំនាញភាសា ជប៉ុន អង់គ្លេសព្រមទាំងភាសាកំណើតរបស់ខ្លួនទៅ
ហើយ។

ក្នុងការប្រលងផ្នែកភាសានៅក្នុងតំបន់ដែលខ្លួនរស់នៅ ដោយមានសិស្សចូលរួមប្រលង
ប្រមាណជា ៥ ពាន់នាក់ Sonia បានធ្វើឱ្យមានការចាប់អារម្មណ៍ច្រើនជាងគេ។ កិច្ចការ
ដែលពួកគេត្រូវប្រលងប្រជែងគ្នាមានដូចជា ចំណេះដឹង និងការបញ្ចេញសម្លេង ព្រម
ទាំងសមត្ថភាពនៃការចាប់យកភាសាក្នុងរយៈពេលខ្លីផងដែរ។

Sonia Yang គឺជាសិស្សនៃសាលាឯកជន Greenbank Preparatory ដែលស្ថិតក្នុងតំបន់
Stockport នាងបានឆ្លងផុតការប្រលងមួយដែលតម្រូវឱ្យនាងរៀនភាសា Uganda ក្នុង
រយៈពេល ២ ឬ ៣ សប្ដាហ៍។មុនវគ្គនេះ Sonia ក៏បានយកជ័យជំនះលើសិស្សផ្សេងៗ
ដោយការនិយាយភាសា Kazak និងភាសា ប៉ទុយហ្គាល បានស្ទាត់។ ក្រៅពីនេះ នាងក៏
អាចនិយាយភាសា អាលឺម៉ង់ បារាំង និង អេស្ប៉ាញ ទៀតផង។

Sonia បានឱ្យដឹងថា ៖ �ភាសា Uganda ហាក់ដូចជាស្រួលសម្រាប់ខ្ញុំជាងភាសា អង់គ្លេស
ព្រោះថា វាមានពាក្យច្រើនដែលស្រដៀងនឹងភាសាកំណើតរបស់ខ្លុំ ដូច្នេះការសិក្សាពីភា
សានេះមិនលំបាកច្រើននោះទេ�។

កុម៉ារីឆ្លាតវៃរូបនេះនឹងធ្វើជាអ្នកតំណាងនៃតំបន់ភាគខាងជើងឈាងខាងលិចប្រទេស
អង់គ្លេស ដើម្បីទៅចូលរួមក្នុងការប្រលងផ្ដាច់ព្រ័ត្រនៅក្រុងឡុង នាចុងឆ្នាំនេះ។

លោកស្រី Heather Burnett ដែលជានាយករងនៃសាលា Greenbank មានប្រសាសន៍ថា ៖
�Sonia មានភាពវៃឆ្លាតខ្លាំងណាស់ ហើយនាងមានការព្យាយាមក្នុងការសិក្សា យើងអាច
និយាយបានថា នាងគឺជាតារាមួយដួងដែលទើបចាប់ផ្ដើមរះ� ៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ SG