រដ្ឋមន្ត្រីការពារប្រទេសកូរ៉េខាងត្បូង និងរដ្ឋមន្ត្រីការពារប្រទេសសហរដ្ឋអាមេរិកគ្រោងជួបពិភាក្សាគ្នាអំពីការជំរុញការកំញើញ ប្រឆាំងការបង្កហេតុរបស់កូរ៉េខាងជើង ។#រដ្ឋមន្ត្រីការពារប្រទេសសហរដ្ឋអាមេរិក លោករ៉ូប៊ែត ហ្គេត ដែលអញ្ជើញទៅបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំង និងទីក្រុងតូក្យូ នឹងឈប់សំចតរយៈពេលខ្លីក្នុងទីក្រុងសេអ៊ូល នៅថ្ងៃទី១៤ មករា ដើម្បីជួបពិភាក្សាជាមួយសមភាគីកូរ៉េខាងត្បូងលោក Kim Kwan-Jin ជាការជួបគ្នាលើកដំបូងចាប់តាំងពីលោក Kim Kwan-Jin កាន់តំណែងជារដ្ឋមន្ត្រី ការពារប្រទេសពីខែធ្នូ ឆ្នាំ២០១០ មក ។#តាមប្រភពព័ត៌មានថា ប្រមុខការពារប្រទេសទាំង២នឹងពិភាក្សាគ្នាអំពីការកំញើញប្រឆាំងកូរ៉េខាងជើងកុំឱ្យកូរ៉េ ខាងជើងបង្កហេតុទៀត ។#បច្ចុប្បន្នក្រុងសេអ៊ូល និងក្រុងវ៉ាស៊ីនតោនបានសហការគ្នាដើម្បីឆ្លើយតបចំពោះភាពតានតឹងចេះតែកើនឡើងនៅឧប ទ្វីបកូរ៉េ ដោយធ្វើសមយុទ្ធយោធារួមគ្នាជាច្រើនកាលពីចុងឆ្នាំ២០១០ ៕