ខេត្តបន្ទាយមានជ័យ ៖ ភ្លៀងមួយមេធំលាយខ្យល់ បានធ្វើឲ្យបាក់ផ្ទះ ប្រជាពលរដ្ឋ៩៣ខ្នង សាលារៀន៣ខ្នង នៅឃុំតាឡំ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ កាលពីល្ងាចថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៣ តែសំណាងល្អ ដែលមិនបណ្តាលឲ្យ ពលរដ្ឋណាម្នាក់រងរបួស ឬស្លាប់បាត់បង់ជីវិតនោះទេ។
ហេតុការណ៍នេះ បានបង់បោកប៉ើងតំបូល និងបាក់ផ្ទះប្រជាពលរដ្ឋ សរុបចំនួន៩៣ខ្នង មាន០៦ខ្នងខួចខាត ទាំងស្រុង សាលារឿន០២ខ្នង ប៉ើងតំបូល និងមួយខ្នង រលំទាំងស្រុង មិនអាចឲ្យកូន សិស្សចូលរៀន បានឡើយ។
នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៣នេះ គេបានឃើញវត្តមានលោក ប៉ុក សាលុយ ប្រធានក្រុមប្រឹក្សា ខេត្តបន្ទាយមានជ័យ បានដឹកនាំក្រុមការងារ និងកម្លាំង នគរបាល ស្រុកមង្គលបុរី ជាង១០០នាក់ ចុះជួយ ប្រមូល និងជួយជញ្ជូនសម្ភារះ របស់ប្រជាពលរដ្ឋ គ្រាដែលកំពុងជួបការលំបាក៕



ផ្តល់សិទ្ធិដោយ៖ ដើមអំពិល