iPhone 6 មានអេក្រង់ធំជាង iPhone 5 ប៉ុន្តែនៅរក្សាខ្នាតប្រវែងដដែល ក្នុងពេលដែល iPhone Mini រចនាម៉ូដរាង ការេបួនជ្រុង។

Peter Zigich, អ្នករចនាម៉ូដ 3D នៅ Canada, ទើបតែធ្វើការបង្ហាញនូវរូបភាពផលិតផលមួយតាមរយះការស្រមៃគិតរបស់ខ្លួន ស្តីពីស្មាតហ្វូន iPhone 6, iPhone Mini និង phablet ថ្មីរបស់Apple។

គំរូ iPhone 6, អ្នករចនាម៉ូដ បានឲ្យដឹងថា វានឹងមានប៊ូតុង Home ស្ថិតនៅគែមនៃទូរស័ព្ទ ដែលកត្តាធ្វើឲ្យគេអាចបង្កើនទំហំអេក្រង់ឲ្យធំជាងមុន ប៉ុន្តែនៅរក្សាខ្នាតប្រវែងនៃទូរស័ព្ទនៅដដែលដូច iPhone 5។

/

ក្នុងការរចនាម៉ូដរបស់ Peter Zigich, iPhone Mini ត្រូវបានបង្ហាញឲ្យឃើញថា សំបករបស់វាត្រូវបានធ្វើពី សារធាតុគុណភាពខ្ពស់ ដូចបណ្តាគំរូ iPhone ផ្សេងទៀតដែរ និងមានអេក្រង់3,5 inch ជំនួសឲ្យសំបកធ្វើពីជ័រ អេក្រង់ 4 inch ដូចព័ត៌មានចចាមអារាម កាលពីពេលមុន។ផលិតផលនេះ សំរាប់ធ្វើការប្រកួតប្រជែងដោយផ្ទាល់ជាមួយនឹងបណ្តាស្មាតហ្វូន Android។

ក្រៅពី iPhone 6 និង iPhone Mini, Peter Zigich នៅរចនាម៉ូដបន្ថែមនូវផលិតផលថ្មីមួយទៀតត្រូវបានហៅថា phablet (ទូរស័ព្ទដែលមានអេក្រង់ទំហំពី 5 ទៅ 7 inch) ថ្មីរបស់ Apple។ ទំហំអេក្រង់របស់វា នៅមិនទាន់និយាយដឹងច្បាស់នៅឡើយទេ៕

ដោយ៖ សិលាប្រភព៖ VE